សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥

557
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ១២ខែកក្កដា​នេះបាន​ពិភាក្សា​អនុម័ត​“​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥” ដែល​សេចក្តីព្រាងច្បាប់នេះ​រៀបចំឡើង​ដោយ​គណៈកម្មា ធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។​ នេះបើយោងតាមផេកហ្វេសបុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ១២ ខែកក្កដា ២០១៩ ៕(រូបថតរិទ្ធ)

​សេចក្តីព្រាងច្បាប់​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​“​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥”​ត្រូវបាន​រៀបចំឡើង​ស្របតាម​ចក្ខុវិស័យ​នៃ​“​យុទ្ធសាស្ដ្រ​ចតុកោណ ”​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដែល​ផ្តល់​អាទិភាព​ដល់​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​តាម​វិស័យ​និង​កំណត់​វិធានការ​ជាក់ស្ដែង​ជាអាទិភាព​ក្នុង​គោលដៅ​ជម្រុញ​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សង្គម​។​

​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ជាតិ​នេះ​ជា​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ដោយ​ផ្អែកលើ​យុទ្ធសា ស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ ដែលមាន​ផែនការ​ការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​និង​ច្បាស់លាស់​និង​គាំទ្រ​ដល់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​សម្រេចបាន​នូវ​ប្រព័ន្ធ​ហិរញ្ញវត្ថុមួយ​ដែលមាន​ស្ថិរភាព ប្រសិទ្ធភាពនិងពិពិធ​កម្ម​ទីផ្សារ​ហរិញ្ញវត្ថុ​ប្រកប ដោយ​បរិ​យា​ប័ន្ន​។ការយកចិត្តទុកដាក់​លើ​ការពង្រីក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុគឺជា​និន្នាការ​សក ល​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ហើយ​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​និង​ស្ថាប័ន​អន្តរជាតិ​ធំៗក៏បានផ្ដល់​អាទិភាព​ដល់​របៀបវារៈ​នេះដែរ ។ វិស័យ​ហិរញ្ញវត្ថុ​ប្រកប ដោយ​បរិ​យា​ប័ន្ន​និង​ប្រសិទ្ធភាព​ផ្ដល់នូវ​សក្ដានុពល​ក្នុងការ​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជនជំរុញ​សកម្មភាព​សេដ្ឋកិច្ច​និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​អត្ថប្រយោជន៍​ស​ង្គ​ម​និង​នវានុវត្តន៍​វិស័យ​ឯកជន​។​

​យុទ្ធសាស្ត្រ​ជាតិ​នេះ​នឹងចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​និង​វិសមភាព​នៅ​កម្ពុជា​ជាពិសេស​ចំពោះ​ស្ត្រី​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ទាប​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ព្រមទាំ ង​គាំទ្រ​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន។ជាមួយគ្នា​ផងដែរ​យុទ្ធសាស្ត្រ​ជាតិ​នេះ​មាន​គោលដៅ​បង្កើន​លទ្ធភាព​ទទួលបា ន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែលមាន​គុណភាព​កាត់បន្ថយ​អត្រា​ស្ត្រី​ដែល​មិនទាន់​ទ​ទួ ល​បាន​សេវា​ហិរញ្ញវត្ថុ​ឲ្យ​បាន​ពាក់កណ្ដាល​ពី ២៧%មក ១៣% និង​ពង្រីក​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លុ​វ​ការ​ពី​៥៩% ទៅ ៧០% ត្រឹម​ឆ្នាំ២០២៥ ព្រមទាំង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​គ្រួសារ​និង​គាំទ្រ​កំណើនសេដ្ឋកិច្ច​។​

​ជារួម​ការអនុវត្ត​នូវ“​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥”នឹង​រួមចំ ណែក​ដល់​បរិ​យា​ប័ន្ន​ហរិញ្ញវត្ថុ​តាមរយៈ​ការបង្កើត​យុទ្ធសាស្ត្រ​សេវា​ហិរញ្ញវត្ថុ​និង​ម៉ូ​ដែល​អាជីវកម្ម​ដែល​មានគុណ​តម្លៃ​កាន់តែ​ប្រសើរ​ចំពោះ​ប្រជាជនមាន​ប្រាក់ចំណូល​ទាប​និង​ជួយ​ដល់​កំណើនសេដ្ឋកិច្ចនិង​សុខុមាលភាព​សង្គម​ព្រមទាំង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​ណ៍​កាន់ តែ​ជិត​សិ្ន​ទ្ធរវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​ដៃគូ​អភិវឌ្ឍន៍​និង​វិស័យ​ឯកជនផងដែរ​។​ទន្ទឹមនេះ​ការអនុម័ត​សេចក្ដីព្រាង “​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ២០១៩- ២០២៥”​ក៏​ជាការ​បំពេញ​លក្ខខណ្ឌ​ផ្នែក​ហិរញ្ញ​ប្ប ទាន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ផង ដែរ ៕​