សេចក្តី​បំ​ភ្លឺ​ជា​សាធារណៈ​

620
ចែករម្លែក

នាង​ខ្ញុំ​ឈ្មោះ ម៉ិច នី​តា តួនាទី​ជា ប្រធាន​គណនេយ្យ និង​ជា​អ្នកទទួលបន្ទុក​រៀបចំ​ឯកសារ​របស់​ហាង រ៉ូយ៉ាល់ ហ្គោល ថោ​ន យកទៅ​បង់ពន្ធ​ជូន​រដ្ឋ​ជា​ប្រចាំខែ និង​ជា​អ្នក​បិទ​បញ្ជី​ប្រកាស​ពន្ធ​ប្រចាំឆ្នាំ​ទៀងទាត់ សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា ៖
១, នាង​ខ្ញុំ​បានធ្វើការ​បង់ពន្ធ​ជូន​រដ្ឋ​ដែល​បាន​កំណត់ដោយ​ច្បាប់​ត្រឹម​ត្រូវជា​រៀវ​រាល់​ខែ​និង​បាន​បិទ​បញ្ជី​ប្រកាស​ពន្ធ​ប្រចាំឆ្នាំ​ត្រឹមត្រូវ​ដូចគ្នា​។​
២, នាង​ខ្ញុំ​សូម​បដិសេធចោល​ទាំងស្រុង​ចំពោះ​ពាក្យបណ្តឹង​របស់​ឈ្មោះ នូ គម និង អ្នកស្រី គង់ ភា ត្រូវជា​ប្តី​ប្រពន្ធ ដែល​បាន​ចោទប្រកាន់​មកលើ​ហាង រ៉ូយ៉ាល់ ហ្គោល ថោ​ន ថា​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ ឬ បង់ពន្ធ​មិនបាន​ត្រឹមត្រូវ​ដោយហេតុថា អ្នក​ទាំងពីរ​ជា​អតីត​បុគ្គលិក​ផ្នែក​លាងចាន​។ ដូច្នេះ​អ្នក​ទាំងពីរ​មិនបាន​ដឹង​អំពី​កិច្ចការ​ផ្ទៃក្នុង​របស់​ការិយាល័យ​គណនេយ្យ​ដោយ​មិនដឹង​អំពី​ចំនួន​ទឹកប្រាក់​ដែល​នាង​ខ្ញុំ​បាន​យកទៅ​បង់ពន្ធ​ជូន​អគ្គនាយក​ដ្ធា​ន​ពន្ធដារ​នោះឡើយ​។​
៣, នាង​ខ្ញុំ​សូម​បដិសេធចោល​ចំពោះ​ពាក្យ​ចោទប្រកាន់​មួយទៀត​របស់​អ្នក​ទាំងពីរ​ដែល​បាន​ប្តឹងទៅ​អគ្គនាយក​ដ្ធា​ន​ពន្ធដារ ថា ហាង​នាង​ខ្ញុំ​បាន​លក់ Franchise ឬ លក់​សិទ្ធិ​នៅក្នុង​បណ្តា​ខេត្ត រាជធានី ដោយ​មិនបាន​បង់ពន្ធ​ជូនរ​ដ្ធ ពីព្រោះ​តែ​អ្នក​ទាំងពីរ​ពិតជា​មិនបាន​ដឹង​អ្វី​ទាំងអស់​ក្រៅពី​កិច្ចការ​លាងចាន​។ សូមបញ្ជាក់ថា​មកដល់​បច្ចុប្បន្ននេះ​ហាង រ៉ូយ៉ាល់ ហ្គោល ថោ​ន របស់​នាង​ខ្ញុំ មិនទាន់បាន​លក់​Franchise ឬ លក់​សិទ្ធិ ទៅអោយ​បុគ្គល​ណា​ម្នាក់​នៅឡើយ​ទេ​។​
៤, តាម​ប្រភព​ច្បាស់​ការណ៍​បញ្ជាក់ថា​បុគ្គល​ផ្នែក​លាងចាន​ទាំងពីរ​អ្នក​ខាងលើនេះ​ត្រូវបាន​ជន​ទុច្ចរិត​ម្នាក់​បោក​បញ្ជោត​ដោយ​ខ្ចីដៃ​ប្រើប្រាស់​ក្នុង​គោលបំណង​បំផ្លាញ​លោក​ថៅកែ​នាង​ខ្ញុំ​ឈ្មោះ គង់ ស​ម្ប​តិ្ត រាល់​គ្រប់​អាជីវកម្ម​និង​អាជីព​របស់គាត់​ជាច្រើនលើក​ច្រើនសារ​តែ​មិនបាន​សម្រេច​។​លើក​ទី​១ គឺ​ចុះផ្សាយ​នៅ​សារព័ត៌មាន​CPC​នៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៨​។ លើក​ទី​២ នៅ​សារព័ត៌មាន​Mekong​។ លើក​ទី​៣ ប្តឹងទៅ​អគ្គនាយក​ដ្ធា​ន​ពន្ធដារ ដោយ​មូលហេតុ​ជន​ទុច្ចរិត​ម្នាក់នេះ​មាន​គុំនុំ​មកលើ​ថៅកែ​នាង​ខ្ញុំ​ដែល​បាន​ចាប់​ទាន់​ឪពុកក្មេក​របស់គាត់​ឈ្មោះ សូ វណ្ណា លួច​លុយ​ចំណូល​របស់​សាលា Royal Intercon និង សាលា Hello American រាប់ម៉ឺន​ដុល្លា​ក្នុងតួនាទី​ជា​អ្នកកាន់កាប់​ហិរញ្ញវត្ថុ​គ្រប់​សាខា ដោយ​តម្រូវអោយ​ទូទាត់​សង​ប្រាក់​ទាំងនោះ​ត្រឡប់មកវិញ​ទាំងអស់ តែ​ត្រូវបាន​ជន​ទុច្ចរិត​ម្នាក់នេះ​បង្គាប់​អោយ​រត់គេចខ្លួន​ព្រោះតែ​មានការ​ពាក់ព័ន្ធ​ជាមួយ​ខ្លួន​ផងដែរ​។​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ដដែល​បានបញ្ជាក់​ទៀតថា​ជន​ទុច្ចរិត​ម្នាក់នេះ​គឺជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​វគ្គ​ខ្លីៗ​ឯកជន​មួយ​ដែលមាន​ទីតាំង​នៅក្នុង​ខ​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​តាមរយៈ​ការបំភ្លឺ​របស់​នាង​ខ្ញុំ​ខាងលើនេះ​ទុក​ជូន​សាធារណជន​ទាំងអស់​ដើម្បី​ជ្រាប​ជា​ព័ត៌មាន​អំពី​ដំណើររឿង​ពិតប្រាកដ​មួយ​នេះ​៕SRN
​រាជធានី​ភ្នំពេញ​,​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០១
ប្រធាន​គណនេយ្យ​