សេដ្ឋកិច្ចកម្ពុជា​នឹង​កាន់តែ​រ៉ឹង​មាំ​តាមរយៈ​កំពង់ផែ​ទឹក​ជ្រៅ​ភ្ជាប់​ទៅកាន់​ពិភពលោក​ ​

328

(​ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រ៉ឹង​មាំ តាមរយៈ​ការតភ្ជាប់​កំពង់ផែ​ទឹក​ជ្រៅ​របស់​កម្ពុជា ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នា​២០២២​ខាងមុខនេះ ដែល​កំពង់ផែ​នេះ​នឹង​ជួយ​សម្រួល ការតភ្ជាប់​ការដឹកជញ្ជូន​ទំនិញ​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា កំពង់ផែ​ទឹក​ជ្រៅ​នេះ​មាន​ជម្រៅ​ទឹក​រហូតដល់​១៤,៥0​ម៉ែត្រ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​កប៉ាល់​ធំៗ​៩៣​ភាគរយ នៃ​ពិភពលោក​អាច​ចូល​ចត​ដឹកទំនិញ​បាន​។ លោក​បន្តថា កំពង់ផែ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ខាងមុខនេះ ដែល​នឹង​អនុ​ញ្ញា​ត្ត​ឲ្យ​កម្ពុជា អាច​ដឹកទំនិញ​និង​ត​ភ្ជាប់​ប្រ​ព័​ន្ឋ​ដឹកជញ្ជូន​ទៅកាន់​ពិភពលោក​។​

​លោក​បន្តទៀតថា ជាមួយគ្នានេះ​ក្រសួង​បាន និង​កំពុង​សិក្សា​កសាង​ផ្លួ​វ​ថ្មី​មួយ​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង ទៅកាន់​ខេត្តកោះកុង ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​កម្ពុជា​មកកាន់​កំពង់ផែ​នេះ ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​ទីផ្សារ​ប្រទេស​ថៃ​។​

​លោក​ស៊ុន ចាន់ថុល​បាន​បន្តថា ការសាងសង់​ផ្លូវ​នេះ នឹង​ជួយ​សម្រួល​និង​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ និង​លើក​កំពស់​សេដ្ឋកិច្ចកម្ពុជា ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​អាច​ឈរ​ដោយ​ខ្លួនឯង ជាជាង​ពឹងផ្អែក​ដង្ហើម​គេ​ដក ព្រោះ​ការពឹង​ដង្ហើម​គេ​ដក​(​ពឹង​ប្រទេស​ថៃ​)​វា​ពិបាក​ណាស់​។​​យ៉ាងណាក៏ដោយ​លោក​ទេសរដ្ឋមន្ត្រី មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការសិក្សា​សាងសង់​ផ្លូវ​នេះ​បញ្ចប់​នាពេល​ណា​ទេ ហើយ​ផ្លូវ​នេះ​មាន​ប្រវែង​ប៉ុន្មាន និង​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន​រយ​លាន​ដុល្លារ ក៏មិនទាន់​ដឹង​នៅឡើយ​ដែរ​៕​ដោយ​៖ច្រាយ ចំណាន​