សេដ្ឋកិច្ច​ហុងកុង​គាំង​ទ្រឹង​ខណៈ​កំពង់ផែ​ធ្លាក់​ចំណាត់ថ្នាក់​

797
ចែករម្លែក
  • 75
    Shares

សេដ្ឋកិច្ច​ហុងកុង​បាន​គាំង​ទ្រឹង​កាលពី​ចុងឆ្នាំ​មុន ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​និង​បញ្ហា​នៃ​ការលក់​រាយ​បាន​ទាញ​ទម្លាក់​ធុរកិច្ច​ក្នុង​ដែន​ដី​នេះ ,​នេះ​បើ​តាម​នាយក​ហិរញ្ញ​​វត្ថុ​ហុងកុង​បានអោយដឹង​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​បាន​វាយ​ពន្ធ​សងសឹក​គ្នា​លើ​ទំនិញ​តំលៃ​ជាង​៣៦០​ពាន់​លាន​ដុល្លារ ជាហេតុ​នាំ​អោយ​ប៉ះពាល់​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ដាក់​សម្ពាធ​លើ​ទិន្នផល​​ឧស្សាហកម្ម​កមន្តសាល​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​

​លេខា​ហិរញ្ញ​វត្ថ​ប្រចាំ​ហុងកុង​លោក​ផល ចាន បាន​និយាយថា​« ផល​ប៉ះពាល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​លើ​ការនាំចេញ​របស់​ហុងកុង​ពិតជា​បាន​កើត​ឡើង​កាលពី​ចុងឆ្នាំ​​មុន​»​។​

​លោក​ចាន​បាន​សរសេរ​ចុះ​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​ថា​«​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ នៅ​ត្រីមាស​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៨ មាន​តិច​ជាង​១,៥​ភាគរយ ជា​ការរីកចំរើន​យឺត​បំផុត​ចាប់តាំងពី​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៦​។​ការធ្លាក់​ចុះ​ខ្លាំង​នៃ​កំណើន​នៅ​ត្រីមាស​ចុងក្រោយ​នេះ​បណ្តាលអោយ​កំណើន​សរុប​មួយឆ្នាំ​២០១៨​បាន​ប្រមាណ​៣​ភាគរយ ដោយ​ចុះ​ពី​កំរិត​៣,៨​ភាគរយ​កាលពី​ឆ្នាំ​២០១៧»​។​

ការធ្លាក់​ចុះ​ខ្លាំង​នៃ​ការនាំចេញ​របស់​ហុងកុង​កាលពី​ចុងឆ្នាំ​មុន​នាំអោយ​កំណើន​ពេញ​មួយ​ឆ្នាំ​របស់​ដែល​ដី​ចិន​នេះ​មាន​ចំនួន​ប្រមាណ​៣​ភាគរយ​កាលពី​ឆ្នាំមុន​

​លោក​បាន​សរសេរ​បន្ត​ថា «​វា​ស្ទើរតែ​មាន​កំណើន​សូន្យ​ភាគរយ​ចំពោះ​ការនាំចេញ​ទំនិញ​វត្ថុធាតុដើម​នៅ​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០១៨​ដែល​ធ្លាក់​ចុះ​ខ្លាំង​ធៀប​នឹង​បី​ត្រីមាស​មុន​(៦​ភាគ​​រយ​)​។​ស្ថានភាព​នយោបាយ​និង​សេដ្ឋកិច្ច​ខាងក្រៅ​នៅតែ​មិន​ប្រាកដប្រជា​…​ដូច្នេះ​យើង​បញ្ជាក់​អំពី​តំរូវការ​អោយមាន​ការ​គាំទ្រ​សហគ្រាស ការពារ​ការងារ រក្សា​សេដ្ឋកិច្ច​អោយ​​មាន​លំនឹង​និង​ផ្តល់​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជាជន​»​។​

​ក្នុងពេល​ដែល​ការនាំចេញ​នៅ​ទ្រឹង កំពង់ផែ​ហុងកុង​បាន​ធ្លាក់​ចំណាត់ថ្នាក់​ចេញពី​កំពូល​៥​លើ​គេ ក្នុងនាម​ជា​កំពង់​ផែ​លើ​ក​ដាក់​កុងតេន័រ​មមាញឹ​ក​បំផុត​នៅក្នុង​លោក​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ចិន​ភាគខាងត្បូង ដែល​ធ្លាប់​ជា​គូ​ប្រជែង​នឹង​សិង្ហ​បុរី ជាប់​ឈ្មោះ​ជា​ទីក្រុង​កំពង់ផែ​មមាញឹក​បំផុត​នៅក្នុង​លោក​អស់​រយៈពេល​៤​ទសវត្សរ៍​មក​នេះ ជាពិសេស​​ក្នុង​អំឡុង​ទសវត្សរ៍​១៩៩០​និង​ដើម​២០០០ ខណៈ​សេដ្ឋកិច្ច​ចិន​បើកចំហ​។​

​នី​ល ដាវី​សុន អ្នកជំនាញ​ខាង​ប្រឹក្សា​យោបល់​លើ​កិច្ចការ​ដឹកជញ្ជូន​តាម​សមុទ្រ បាន​និយាយថា វា​ជា​លើកដំបូង​ដែល​ហុងកុង​ធ្លាក់​ក្រោម​ក្រុម​កំពូល​លើ​គេ​៥(​លេខ​៧)​ចាប់​តាំង​​ពី​ទិន្នន័យ​កំពង់ផែ​ត្រូវ​បាន​ចងក្រង​និង​ចាត់ថ្នាក់​នៅ​ឆ្នាំ​១៩៧៩​។​បណ្តា​កំពង់ផែ​នៅ​មហា​ចិន​ដីគោក ដូចជា​នៅ​ក្រុង​សិន​ចិន​និង​ក្វាង​ចូ​វ មាន​ការរីកចំរើន​យ៉ាង​លឿន ដោយ​​សារ​តែ​បណ្តា​កំពង់ផែ​ចិន​មាន​ការទាក់ទាញ​ជាង ព្រោះ​តែ​ថ្លៃ​ពលកម្ម​ថោក​និង​នៅ​ជិត​បណ្តា​រោងចក្រ​ឧស្សាហកម្ម ព្រមទាំង​អាច​ទទួល​នាវា​ធំៗ​។​

​កំពង់ផែ​នាំមុខគេ​គឺ​កំពង់ផែ​ក្រុង​សៀង​ហៃ ដែល​ទទួល​ទំនិញ​៤២,០១​លាន​ឯ​កតា និង​បន្ទាប់​មក​លេខ​២ គឺ​សិង្ហ​បុរី ជាមួយ​នឹង​ទំនិញ​៣៦,៦០​លាន​ឯ​កតា​៕​ដោយ​៖​វាសនា​