សេដ្ឋីនី​វ័យ​២៣​ឆ្នាំ បង្កើត​គេហទំព័រ​រក​មិត្ត​ប្រុស ដោយ​ប្រកាស​ផ្តល់​១​សែន​ដុល្លារ​ដល់​ប្រុស​ណា​ដែល​ស្មោះ​

1021
ចែករម្លែក

នៅពេលនិយាយថា «លុយធ្វើអោយផែនដីមូល» អាចពិតសំរាប់អ្នករកចំណូលខ្លះ ដោយបង្ខំអោយពួកគេខិតខំធ្វើការសំរាប់គ្រួសាររបស់គេ តែរឿងនេះមិនដូចគ្នាទេសំរាប់ម្ចាស់ឆ្នោតរង្វាន់លានដុល្លារវ័យក្មេងបំផុតម្នាក់នៅអង់គ្លេស។

ក្នុងការព្យាយាមដោះស្រាយភាពឯកោនិងអផ្សុក នាងជេន ផាក(Jane Park)កំពុងប្រកាសផ្តល់ប្រាក់៦ម៉ឺន​ផោន​​​(១០០.០០០ដុល្លារ)ក្នុងមួយឆ្នាំសំរាប់បុរសណាដែលទាក់ទងសុំស្រឡាញ់នាងបាន ,នេះបើតាមការផ្សាយរបស់សារព័ត៌មានMirrorកាលពីថ្ងៃ១១វិច្ឆិកា។

សេដ្ឋីនីអាយុ២៣ឆ្នាំរូបនេះ បានបង្កើតគេហទំព័រមួយ ដើម្បីអោយប្រុសមានចំណាប់អារម្មណ៍អាចដាក់ពាក្យចូលសម្ភាសន៍ធ្វើជាមិត្តប្រុសរបស់នាង។

បើតាមសារព័ត៌មានអង់គ្លេស ម្ចាស់រង្វាន់ឆ្នោតEuroMillions រូបនេះជោរជន់ដោយសំណើសុំចូលសម្ភាសន៍ដូចទឹក​បាក់ទំនប់ គឺមានពាក្យសុំដល់ទៅជាង១ម៉ឺន ក្រោយពីនាងបង្កើតគេហទំព័រណាត់ស្នេហាមិនដល់២៤ម៉ោងផង។

បេក្ខជននឹងត្រូវសួរថាហេតុអ្វីបានជាពួកគេស្រឡាញ់នាងជេន និងថាតើពួកគេនឹងចំណាយប្រាក់១សែនដុល្លារក្នុងមួយឆ្នាំទៅលើអ្វី។នាងនឹងសាកសួរបេក្ខជនសំណប់ចិត្តរបស់នាងដោយផ្ទាល់និងប្រាប់អោយនាំនាងដើរលេងក្នុងក្រុងហើយដំណើរការជ្រើសរើសមិត្តប្រុសនេះទាំងមូលនឹងថតទុកជាភាពយន្តឯកសារទៀតផង។

តាមពិតកញ្ញាវ័យ២៣ឆ្នាំនេះតាមស្វែងរកប្រុសថ្មីម្នាក់ ក្រោយពីបែកពីអតីតមិត្តប្រុស ចឌែន ភិកហ្កុត ។នាងបានឈ្នះឆ្នោតរង្វាន់ធំ១លានផោនកាលពីនៅអាយុ១៧ឆ្នាំនៅឆ្នាំ២០១៣។នាងបានអះអាងថានាងតស៊ូជម្នះក្នុងការធ្វើខ្លួនជាសេដ្ឋីនីម្នាក់នៅវ័យក្មេងដូច្នេះ និងថែមទាំងចង់ប្តឹងក្រុមហ៊ុនឆ្នោតដែលអនុញ្ញាតអោយមនុស្សវ័យក្រោម១៨ឆ្នាំលេងឆ្នោតថែមទៀតផង។នាងថា ការឈ្នះឆ្នោតនេះបានបំផ្លាញជីវិតរបស់នាង និងថាក្រៅពីសម្ភារៈ ជីវិតរបស់នាងទទេ។

ពីមុននាងក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបេក្ខជននៃកម្មវិធីThe X Factorលោកស៊ែម កាឡាហាន តែនាងជួបការខូចចិត្តពីស្នេហាទាំងពីរ ហេតុដូច្នេះបានជាពេលនេះនាងអោយតម្លៃលើភាពស្មោះត្រង់ពីបុរសដែលនាងកំពុងរើស៕ដោយ៖វាសនា