សេដ្ឋី​ចិត្តធម៌​ចេញ​ប្រាក់​វាល់​លាន​ដុល្លារ​រៀបការ​ឱ្យ​កូនក្រមុំ​កំព្រា​ឪពុក​រាប់រយ​នាក់​ក្នុងពេល​តែមួយ​ជាថ្មី​

326

​គូ​ស្វាមីភរិយា​ជាង​២៥០ គូ​នៅ ប្រទេស​ឥណ្ឌា​បាន​រៀបការ​ក្នុងពេល​តែមួយ​កាលពី​ថ្ងៃអាទិត្យ ចុង​សប្តាហ៍ កន្លងទៅ​នៅក្នុង​ពិធីមង្គលការ​រួម​ដ៏ ធំ​មួយ​ដែល​រៀបចំឡើង​ដោយ​ឈ្មួញ ត្បូង​ពេជ្រ​ជនជាតិ​ឥណ្ឌា​ម្នាក់ ។​
​ ​
​ក្នុង​ពិធីមង្គលការ​រួម​តាម ប្រពៃណី​សាសនា​ហិ​ណ្ឌ​នៅ​ក្រុង​ស៊ូ​រ៉ា​ត (Surat)​ប្រទេស​ឥណ្ឌា​នេះ​មាន គូ​ស្វាមី ភរិយា​វ័យក្មេង​សរុប​ចំនួន​២៥១​គូ ហើយ​ក្នុងនោះ រួមមាន​ទាំង​អ៊ិ​ស្លាម​សាសនិក​៥ គូ​គ្រិស្ត​សាសនិក​មួយគូ និង​ស្ត្រី​ពីរ​នាក់​ដែល​ផ្ទុកមេរោគ​អេដស៍ ផងដែរ ។​
​ ​
​ពិធីមង្គលការ​រួម​នេះ រៀបចំ ឡើង​ដោយ​លោក ម៉ា​ហេស សាវ៉ា​នី (Mahesh Savani) ដែលជា ឈ្មួញ​ត្បូង ពេជ្រ នៅ​រដ្ឋ​ហ្គូ​ចា​រ៉ា​ត (Gujarat)​។​
​ ​
​យោងតាម​សារព័ត៌មាន​ឱ្យដឹង ថា សេដ្ឋី​ចិត្តធម៌​រូបនេះ​បានចេញ​ប្រាក់ រៀបចំ​ពិធីមង្គលការ​រួម​បែបនេះ សម្រាប់​នារី​កំព្រា​ឪពុក​នៅ​ក្រុង​ស៊ូ​រ៉ា​ត ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ ។​
​ ​
​ក្នុង​ឆ្នាំមុនៗ​លោក ម៉ា​ហេស សាវ៉ា​នី បានផ្តល់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​មាស​និង​គ្រឿងសង្ហារិម ដូចជា​សា​ឡុង និង​គ្រែ​ជាដើម​ដែលមាន​តម្លៃ​រុ​ប ប្រមាណ ៥០០.០០០​រូពី (៧.៤០០ ដុល្លារ​) ដល់​កូនក្រមុំ​ម្នាក់ៗ​ដើម្បីឱ្យ​ពួក គេ​ចាប់ផ្តើម​ជីវិត​ថ្មី​ក្រោយ​រៀប អាពាហ៍ពិពាហ៍ ។​
​ ​
​ហើយ​គេ​ជឿថា ក្នុងឆ្នាំនេះ​នារីៗ ទាំងនេះ​នឹង​ទទួលបាន​កាដូ​ស្រដៀង​គ្នា ។
​ ​
​ឈ្មួញ​រូបនេះ​គូសបញ្ជាក់ថា គាត់ យល់ថា​វា​ជា​“​ការទទួលខុសត្រូវ​ផ្នែក សង្គម​”​ក្នុង​ការជួយ​ស្ត្រី​ដែល​ខ្វះ លទ្ធភាព​រៀបចំ​ពិធីមង្គលការ​របស់ខ្លួន ៕ ប្រែ​សម្រួល​: ខុម​