សេដ្ឋី​ថៃ បង្កើត​គណបក្ស​ថ្មី​ដើម្បី​ចូលរួម​ការបោះឆ្នោត​

1577
ចែករម្លែក

​លោក Thanathorn Juangroongruangkit សេដ្ឋី​ពាណិជ្ជកម្ម អាយុ​៣៩​ឆ្នាំ បាន​ចុះឈ្មោះ​គណបក្ស​ថ្មី​របស់លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មីនា​ដើម្បី​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​សកល​ថៃ ជាមួយ​គណបក្ស​ចំនួន​ជាង​៥០​ផ្សេងទៀត​។​

​ការបោះឆ្នោត​សកល​នេះ ត្រូវបាន​រំពឹងថា​នឹង​ប្រព្រឹត្តទៅ​នៅ​ដើម​ឆ្នាំក្រោយ​។​

​លោក Thanathorn Juangroongruangkit សេដ្ឋី​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​”Thai Summit Group ” បានប្រកាស​អំពី​បំណង​ចូលរួម​សកម្មភាព​នយោបាយ​និង​គោ​លន​យោ​យ​បាយ​របស់​គណបក្ស​កាលពី​ដើមខែ​នេះ ដោយសារតែ លោក​បានធ្វើ​ការរិះគន់​ខ្លាំងៗ​ទៅលើ​ការធ្វើ​រដ្ឋប្រហារ ជាពិសេស​រដ្ឋប្រហារ ឆ្នាំ​២០០៦ និង រដ្ឋប្រហារ ឆ្នាំ​២០១៤ និង​បាន​រិះគន់​ទៅលើ​​តួនាទី​ថ្មីៗ​របស់​យោធា​នៅក្នុង​ន​យោ​យ​បាយ​ថៃ​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​ហៅ​លោក Thanathorn Juangroongruangkit ថា​ជា​”​កសិករ​សេដ្ឋី​”​ដោយសារ​ការជំទាស់​ប្រឆាំង​របស់​​លោក​ចំពោះ​ពួក​មន្ត្រី​មានអំណាច​និង​ឥទ្ធិពល នៅក្នុង​ន​យោ​យ​បាយ​ថៃ ដែល​តំណាង​ដោយ​ពួកយោធា​និង​អ្នក​ដែល​ប្រឆាំងនឹង​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​។​

​លោក Thanathorn Juangroongruangkit​បាន​បង្កើត​គណបក្ស ” សម្លឹង​អនាគត (Future Forward) ” ជាមួយនឹង​ លោក​Piyabutr Sangkanokkul អាយុ​៣៨​ឆ្នាំ ជា​សាស្ត្រាចារ្យ​ច្បាប់​នៅ​សកលវិទ្យា​ល័យ​Thammasat ។​

​អ្នក​ទាំង​២​នាក់​បាន​និយាយ​រិះគន់​យ៉ាងខ្លាំង​នៅក្នុង​ជំហរ​របស់​ពួកគេ​ប្រឆាំង​រដ្ឋប្រហារ​ជាហេតុ​នាំអោយមាន​ការចោទប្រកាន់​បក​វិញ​​ថា​ពួកគេ​ជា​មនុស្ស​គណបក្ស​ភឿ​ថៃ ដែល​គាំទ្រ​ដោយ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​៕

​លោក Thanathorn Juangroongruangkit (​រូប​ឆ្វេង​)​និង លោក Piyabutr Sangkanokkul ​ស្ថិតនៅ​ពិ​ធិ​បើក​គណបក្ស​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍​