សេដ្ឋី​ថ្នាំជក់​អូស្ត្រាលី បង្ហោះ​រូបថត​ស្រាត​របស់​ប្រពន្ធ និង​ស្រី​កំណាន់​ដេក​លើ​គ្រែ ដាក់​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម​

921

​ពហុពន្ធ​ភាព​គឺជា​រឿង​ប្រពៃ​បំផុត​សម្រាប់​មហាសេដ្ឋី​ថ្នាំជក់ លោក ត្រា​វើ “​ខេនឌី​ម៉ាន់​” បេ​ណុន (Travers ‘Candyman’ Beynon) ដែលជា​ថ្មី​ម្តងទៀត​បានធ្វើឱ្យ​កក្រើក​បណ្តាញ​សង្គម​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ប្រពន្ធ​របស់គាត់​និង​ស្រី​កំណាន់​ពីរ​នាក់​របស់គាត់​ស្រាត​ននលគក ដែល​បាន​បង្ហោះ​នៅលើ​អ៊ី​ន​ស្តា​ក្រាម (Instagram)​។ គាត់​បាន​សរសេរ​ក្រោម​រូបថត​ដោយ​ប្រាប់​អ្នកគាំទ្រ​របស់គាត់​ថា ឈុត​ឆាក​លើ​គ្រែ​នោះ​គឺ​ថត​ខណៈពេល​គាត់​កំពុង​ត្រៀម​ចូលដេក​នៅក្នុង​វិមាន​របស់គាត់​នៅ​ទីក្រុង Gold Coast (​ឆ្នេរ​មាស​) ក្នុង​រដ្ឋ​ឃ្វី​នស៍​លែ​ន អូស្ត្រាលី​។​

​អ្នកគាំទ្រ​នៅលើ​អ៊ី​ន​ស្តា​ក្រាម​របស់​សេដ្ឋី​រូបនេះ បាន​បើកភ្នែក​ធំៗ​ស​ម្លើ​ង​មើល​រូបភាព​ស្ត្រី​អាក្រាត​ចំនួន​បីនាក់​ដេក​ននៀល​នៅលើ​គ្រែ​ស្តេច​របស់គាត់​កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។ ជាការ​ពិត លោក​បេ​ណុន ក៏​ស្ថិតនៅក្នុង​រូបនោះ​ផងដែរ ដែល​ហាក់ដូចជា​ស្រាត​ដូចគ្នា និង​កំពុង​រីករាយ​ជាមួយនឹង​ល្បែង​ផ្លូវភេទ​ជាមួយ​នារី​បីនាក់​។ យោងតាម​លោក​បេ​ណុន ការ​ដែលមាន​ស្ត្រី​ជាច្រើន​នៅលើ​គ្រែ​របស់គាត់​មិនមែនជា​រឿង​ថ្មី​នោះទេ​នៅក្នុង​គ្រួសារ​របស់គាត់ ប៉ុន្តែ​អ្វីដែល​កើតឡើង​នៅ​ពីក្រោយ​រឿងនេះ គឺ​គាត់​មិន​ទម្លាយ​ឱ្យដឹង​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

សេដ្ឋី​ថ្នាំជក់​អូស្ត្រាលី លោក​បេ​ណុន បង្ហាញ​រូប​ស្រាត​របស់​ភរិយា និង​ស្រី​កំណាន់​ពីរ​នាក់​ផ្សេងទៀត​ដេក​លើ​គ្រែ​របស់គាត់