សេដ្ឋី​ម្នាក់​ក្លាយជា​អ្នកប្រមូល​ទិញ​រថយន្ត​ក្លា​ស៊ី​ក​ច្រើន​បំផុត​នៅ​អង់គ្លេស ហើយ​គ្រោង​ទិញ​បន្ថែមទៀត​

1017
ចែករម្លែក

មហាសេដ្ឋី​ធុរកិច្ច​ម្នាក់ បាន​ក្លាយជា​អ្នកប្រមូល​ទិញ​រថយន្ត​ក្លា​ស៊ី​ក​ច្រើន​បំផុត​នៅក្នុង​ប្រទេស​អង់គ្លេស បន្ទាប់ពី​គាត់​ទិញ​រថយន្ត​បាន​រហូតដល់​ទៅ ៣៥០ គ្រឿង​។​
​ ​
​មហាសេដ្ឋី រ៉​ច​ជើ ដា​ត់​ឌី​ង (Rodger Dudding) បាន​ចំណាយ​ប្រាក់​រហូតដល់​ទៅ ៥២ លាន​ដុល្លារ​អាមេរិក នៅក្នុង​ការប្រមូលទិញ​រថយន្ត​ទាំងនេះ ហើយ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ៩ លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​កែលម្អ​យានដ្ឋាន​របស់គាត់​នៅក្នុង​ទីក្រុង​ផត​ធឺ​ស បា (Potters Bar) សង្កាត់​ហឺត​ហ្វ​ដ​សៀ (Hertfordshire) ប្រទេស​អង់គ្លេស​។
​ ​
​ដោយ​បច្ចុប្បន្ន​មាន​រថយន្ត​ជាច្រើន​រយ​គ្រឿង​រួចទៅហើយ លោក រ៉​ច​ជើ ដា​ត់​ឌី​ង នៅតែមាន​គម្រោង​ទិញ​ចូល​រថយន្ត​បន្ថែមទៀត​។ មហាសេដ្ឋី​ដែលមាន​ប្រាក់​ជាច្រើន​លាន​ដុល្លារ​រូបនេះ ចាប់ផ្តើម​ស្រឡាញ់​រថយន្ត​តាំងពី​នៅ​វ័យ​ជំទង់​នៅពេល​ឪពុក​របស់គាត់​ទិញ​រថយន្ត​Morris Minor មួយគ្រឿង​ស៊េរី​ឆ្នាំ​១៩៥២៕ ​ប្រែ​សម្រួលៈ​ខុម​