សេដ្ឋី​សំណង់​ថៃ ជាប់គុក​១៦​ខែ​ដោយសារ​សម្លាប់​សត្វព្រៃ​

315
ចែករម្លែក
  • 1.4K
    Shares

​តុលាការ​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា បាន​ផ្តន្ទាទោស​មហាសេដ្ឋី​សំណង់​ម្នាក់​ឱ្យ​ជាប់គុក​១៦​ខែ ដោយ​គ្មាន​ការសាកល្បង​ទោស​បន្ទាប់ពី​បាន​រកឃើញ​មាន​ពិរុទ្ធ​ពី​បទ​ចាប់​​និង​សម្លាប់​សត្វព្រៃ​អភិរក្ស​។​

លោក​ព្រេម​ឆៃ កា​ណា​ស៊ូ​តា បង់ប្រាក់ធានាខ្លួននៅក្រៅឃុំ

​តុលាការ បាន​កាត់ទោស​លោក​ព្រេម​ឆៃ កា​ណា​ស៊ូ​តា ប្រធាន​ក្រុមហ៊ុន​សំណង់​អ៊ីតាលី​-​ថៃ​(ITD) ដ៏​ធំ​បំផុត​នៅ​ថៃ ពី​បទ​មាន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ការសម្លាប់​សត្វព្រៃ​​និង​មាន​គ្រោងឆ្អឹត​សត្វដ៏​កម្រ ដែល​ជា​ប្រភេទ​សត្វព្រៃ​អភិរក្ស​ការពារ​។​

​នៅពេល​ដែល​ត្រូវបាន​សួរថា​តើ​គាត់​មាន​អ្វី​ចង់​និយាយ​ដែរ​ឬ​ទេ​នោះ លោក​ព្រេម​ឆៃ កា​ណា​ស៊ូ​តា​បាន​និយាយថា ” មាន​តែ​រឿង​មួយគត់ គឺ​ខ្ញុំ​សុំទោស ” តែ​ក្រុម​ការពារ​ក្តី​របស់​​លោក​បាន​និយាយថា​ពួកគេ​នឹង​ប្តឹង​ឧទ្ធរណ៍​។​ក្នុងពេល​ជាមួយគ្នា លោក​ត្រូវបាន​ដោះលែង​ក្រោយ​ការ​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ តែ​ត្រូវ​ហាម​មិន​អោយ​ចេញ​ក្រៅប្រទេស​។​

​លោក​ព្រេម​ឆៃ កា​ណា​ស៊ូ​តា​និង អ្នកបាញ់​សត្វ​ម្នាក់ ឈ្មោះ​ថា​នី ធូ​មម៉ា​ស ត្រូវបាន​បញ្ជា​ឱ្យ​បង់​ប្រាក់​ពិន័យ​២​លាន​បាត​(៦៣.២០០​ដុល្លារ​) ។

​កាលពី​ឆ្នាំមុន ពួក​មន្ត្រី​សត្វព្រៃ​បាន​ប្រទះឃើញ​លោក​ព្រេម​ឆៃ​និង​មនុស្ស​៣​នាក់​ទៀត​នៅក្នុង​ដែនជម្រកសត្វព្រៃ​មួយ​ជាមួយនឹង​ខ្មោចសត្វ​អភិរក្ស រួម​មាន​សត្វ​ខ្លារខិន​ខ្មៅ​មួយ​​។​

​រដ្ឋ​អាជ្ញា​បាន​និយាយថា​« យើង​ចោទប្រកាន់​លោក​ព្រេម​ឆៃពី​បទ​ប្រមាញ់​សត្វ​ដែល​ច្បាប់​ការពារ តែ​តុលាការ​រក​ឃើញ​ថា​លោក​មិន​បាន​នៅ​កន្លែង​បរបាញ់​ទេ​និង​រកឃើញ​តែ​​កំហុស​ថា​លោក​គាំទ្រ​ការ​បរបាញ់​ហើយ​បាន​ទម្លាក់​បទចោទប្រកាន់​ប្រឆាំង​គាត់​»​។​

​សហការី​របស់​ព្រេម​ឆៃ រួម​មាន​អ្នកបើកបរ អ្នក​ប្របាញ់ ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​ជាង​៣​ឆ្នាំ ចំពោះ​ការ​មាន​កាំភ្លើង​និង​បរបាញ់​៕​ដោយ​៖​សុខា​/sn