សេត​វិមាន​និយាយថា លោក​ត្រាំ​ស្តាយ​ដែល​មិន​បាន​ដំឡើង​ពន្ធ​ខ្ពស់​លើ​ទំនិញ​ចិន​

1533
ចែករម្លែក

​ការសោកស្តាយ​តែ​មួយ​របស់​ប្រធានាធិបតី​ត្រាំ​ក្នុង​ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន គឺ​ថា​លោក​មិន​បាន​ដំឡើង​វា​ខ្ពស់ជាង​សព្វថ្ងៃ នេះ​បើ​តាម​សេ​ខា​ព័ត៌មាន​របស់​លោក​បាន​និយាយ​​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​សីហា បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​រូបនេះ​បាន​បង្ហាញ​វិប្បដិសារី​ខ្លះ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​

​សូមបញ្ជាក់​ថា លោក​ត្រាំ បាន​ប្រឈម​ការស្វាគមន៍​ដ៏​តានតឹង​ពី​បណ្តា​មេដឹកនាំ​ពិភពលោក ដែល​កំពុង​ជួប​ប្រជុំ​នៅ​បារាំង ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​គារ​ធ្លាក់ចុះ​នៃ​កំណើន​​សេដ្ឋកិច្ច​សកល​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​អាហារ​ពេលព្រឹក​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន លោក​ត្រាំ​បាន​លើកឡើង​ថា លោក​មិន​សប្បាយចិត្ត​អំពី​ជម្លោះ​កាន់តែ​រាលដាល​នេះ​។​​តែ​នៅ​ប៉ុន្មាន​ក្រោយមក លេខា​សារព័ត៌មាន​ប្រចាំ​សេត​វិមាន ស្ទេ​ផានី ហ្គ្រី​សាម បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ថា លោក​ត្រាំ​ត្រូវ​បាន​បកស្រាយ​ខុស​ខ្លាំង និង​ថា​លោក​ត្រាំ​​គ្រាន់តែ​ឆ្លើយតប​ជា​«​លក្ខណៈ​វិជ្ជមាន ពីព្រោះ​លោក​សោ​ក​ស្តា​ដោយ​មិន​បាន​ដំឡើង​ពន្ធ​ខ្ពស់​ជាង​នេះ​»​។​

​ត្រាំ​បាននិងកំពុង​ព្យាយាម​ប្រើ​ជំនួប​កំពូល​នៅ​បារាំង​ដើម្បី​កៀរគរ​ការគាំទ្រ​របស់​មេដឹកនាំ​ពិភពលោក​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​គេ ចំ​ពេល​មាន​ការបារម្ភ​អំពី​ការធ្លាក់ចុះ​សេដ្ឋ​​កិច្ច​នៅ​អាម៉េរិក​មុន​លោក​ត្រាំ​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ​។​ក្នុងពេល​ជាមួយគ្នា សម​ភាគី​របស់​ត្រាំ កំពុង​ព្យាយាម​ទាក់ទាញ​លោក​អោយ​បន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​ និង​ប្រទេស​ផ្សេងទៀត ដែល​ពួកគេ​មើលឃើញថា​ជា​ការចូលរួម​ចំណែក​ដល់​ការចុះខ្សោយ​សេដ្ឋកិច្ច​។​

​ជំនួប​G7​នេះ​ត្រូវបាន​រៀបចំ​ធ្វើឡើង​ក្រោយ​ត្រាំ​រុញ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​អោយ​កាន់តែ​ដុនដាប​ឡើង ក្រោយ​ចិន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​នឹង​យកពន្ធ​លើ​ទំនិញ​អា​​ម៉េ​រិក​តំលៃ​៧៥​ពាន់​លាន​ដុល្លារ ។​ត្រាំ បាន​ឆ្លើយតប​ជាមួយនឹង​ការយកពន្ធ​លើ​ទំនិញ​ចិន​បន្ថែម និង​បាន​គំរាម​ប្រកាស​ស្ថានភាព​គ្រាន​អាសន្ន​ថ្នាក់ជាតិ ក្នុង​ការប៉ុនប៉ង​បង្ខំ​​អោយ​បណ្តា​ក្រុមហ៊ុន​អាម៉េរិក​កាត់ផ្តាច់​ការរកស៊ី​ជាមួយ​ចិន​។​

​ទោះជា​យ៉ាងណា ត្រាំ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា នៅពេល​ឥឡូវ​លោក​មិន​មាន​ផែនការ​ធ្វើ​តាម​ការ​គំរាម​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​របស់លោក តែ​ថា​លោក​មាន​សិទ្ធិ​ប្រើ​​ច្បាប់​ឆ្នាំ​១៩៧៧​ដើម្បី​វាយ​សំពង​លើ​របប​អាក្រក់ៗ ភេរ​វករ​និង​ពួក​ឈ្មួញ​គ្រឿងញៀន ជា​អាវុធ​ថ្មី​នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ប្រទេស​មាន​សេដ្ឋ​ក​កិច្ច​ធំៗ​បំផុត​លើ​ពិភពលោក​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា «​បើ​ខ្ញុំ​ចង់ ខ្ញុំ​អាច​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​ជាតិ​មួយ​»​។​

​សូមបញ្ជាក់​ថា នៅ​ប៉ុន្មាន​ម៉ោង​មុន​លោក​ត្រាំ​ទៅដល់​កន្លែង​ប្រជុំ លោក​ត្រាំ​បាន​គំរាម​ជា​ថ្មី​ដើម្បី​វាយ​ពន្ធ​លើ​ស្រា​នាំចូល​ពី​បារាំង​ក្នុង​ជម្លោះ​អំពី​ការយកពន្ធ​លើ​សេវា​ឌីជីថល​របស់​​បារាំង ជាហេតុ​នាំ​អោយ​សហភាព​អឺរ៉ុប​បាន​សន្យា​សងសឹក​វិញ​។​

​ក្នុងជំនួប​អាហារ​ពេល​ថ្ងៃត្រង់​ជាមួយ​សម​ភាគី​បារាំង មេដឹកនាំ​ទាំង​ពីរ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ពិភាក្សា​«​វិបត្តិ​ជាច្រើន​» ជុំវិញ​ពិភពលោក រួម​មាន​លី​ប៊ី អ៊ីរ៉ង់ និង​រុស្ស៊ី​​ព្រមទាំង​គោលនយោបាយ​ពាណិជ្ជកម្ម​និង​ការប្រែប្រួល​អាកាសធាតុ​៕​ដោយ​៖​វាសនា​

​ប្រធានាធិបតី​ត្រាំ​នៅ​ជំនួប​G7​ក្នុង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​២៥​សីហា​។​ត្រាំ​កាលពី​ថ្ងៃអាទិត្យ បាន​បដិសេធ​ការព្រួយបារម្ភ​ដែល​ថា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​បង្ក​ការបែកបាក់​​នៅ​ជំនួប​G7 តែ​ថា​លោក​ឥឡូវ​ទប់​សិន​មិន​ធ្វើ​តាម​ការ​គំរាម​ទេ​

#