សេត​វិមាន​រិះគន់ ចិន​ចំពោះ​ការអនុវត្ត​ពាណិជ្ជកម្ម​និង​ការបង្កើន​ពន្ធ​

3131
ចែករម្លែក

​សេត​វិមាន កាលពី​ថ្ងៃ​ចន្ទ​ទី​២​ខែ​មេសា​បាន​ចោទប្រកាន់​ចិន​អំពី​ការ​ធ្វើ​ឱ្យ​ខូច​ទីផ្សារ​ពិភពលោក​ហើយ​បាន​និយាយថា ប្រទេស​នេះ​មិនគួរ​ផ្តោតលើ​”​ការនាំចេញ​របស់​អាមេរិក ដែល​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ត្រឹមត្រូវ​នោះ​ទេ​” បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បង្កើន​ពន្ធ​លើ​ផលិតផល​អាមេរិក​ចំនួន​១២៨​មុខ​ដើម្បី​ឆ្លើយតប​ទៅនឹង​​ការដំឡើង​ពន្ធ​អាមេរិក​លើ​ការ​នាំចូល​អាលុយមីញ៉ូម និង​ដែក​ថែម​របស់​ចិន​។​

​អ្នកនាំពាក្យ​របស់​សេត​វិមាន លោកស្រី​Lindsay Walters​បាន​និយាយ​នៅក្នុង សេចក្តីថ្លែងការណ៍​មួយ​ថា​”​ការឧបត្ថម្ភ​ធន​និង​ការបន្ត​ផលិត​ហួស​សមត្ថភាព​របស់​ចិន​គឺ​​ជា​មូលហេតុ​ចម្បង​នៃ​វិបត្តិ​ដែកថែប ” ។​

​លោកស្រី​បាន​និយាយ​បន្តថា ” ជំនួស​ឱ្យ​ការ​កំណត់​គោលដៅ​លើ “​ការនាំចេញ​របស់​អាមេរិក ដែល​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ត្រឹមត្រូវ នោះ​”​ចិន​ត្រូវ​បញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម​​ដោយ​អយុត្តិធម៌​របស់ខ្លួន​ដែល​កំពុង​ធ្វើ​ឱ្យ​ខូច​ដល់​សន្ដិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក និង​ធ្វើឱ្យ​ខូច​ទីផ្សារ​សកល ។​

​ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់​សេត​វិមាន លោក Peter Navarro បាន​និយាយថា​លោក​មិន​ចង់ ឃើញ​សហរដ្ឋអាមេរិក​និង​ចិន​ឆ្លើយតប​ចំពោះ​ចំណាត់ការ​ដាក់​ពន្ធ​ទៅវិញ​​ទៅ​មក​ដែល​នាំឱ្យ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម នោះទេ​។​

​នៅពេល​ត្រូវ​បាន​សួរ​ដោយ​សារព័ត៌មាន​CNBC ថា​តើ​ការឆ្លើយតប​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​ពន្ធ​របស់​ចិន​លើ​ផលិតផល​អាមេរិក​គិត​សរុប​៣​ពាន់​លាន​ដុល្លារ ដែល​រួមមាន ផ្លែឈើ ធញ្ញជាតិ ស្រា សាច់ជ្រូក បំពង់​ដែក​និង​អាលុយមីញ៉ូម​នោះ លោក Peter Navarro បាន​និយាយថា “​ខ្ញុំ​មិន​គិត​ថា​នេះ​នឹង​ក្លាយទៅជា​​សកម្មភាព​ឆ្លើយតប​នោះ​ទេ​។ នោះ​មិនមែន​ជា​អ្វី​ដែល​គួរតែ​ធ្វើ​នោះ​ទេ ពីព្រោះ​វា​គ្រាន់តែ​នាំឱ្យ​មាន​ភាត​តឹង​កើនឡើង​ប៉ុណ្ណោះ “៕ដោយ៖សុខា/sn

​អ្នកដើរ​ទិញ​អីវ៉ាន់​ចិន ដើរ​ទិញ​ទំនិញ​អាហារ​នាំចូល​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​

#