សេវាកម្ម​មួយទៀត​លើ​វិស័យ​ដឹកទំនិញ​និង​គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​សំណង់​និង​កសិកម្ម​មាននៅ​កម្ពុជា​

572
ចែករម្លែក
  • 16
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​អេ​.​វី​.​អ​(​អេ​ស៊ា​វី​ហ៊ី​ឃ​ល​រេ​ន​ធ​ល​)​បាន​បង្កើត​សេវា​កម្មជួល​ថ្មី​មួយទៀត​លើ​វិស័យ​ជាច្រើន​ដូចជា​រថយន្ត​ដឹកទំនិញ​និង​គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​សំណង់​និង​កសិកម្ម​ជាដើម​។​

ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ការនាំ​ចូល និង​បើក​ដំណើរការ នូវ​ម៉ាក​សេវាកម្ម​ថ្មី ឈ្មោះថា​Budget​នេះ បាន​ប្រារព្ធ​ធ្វើឡើង កាល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ដោយមាន​ការចូលរួម ពី​លោក ង​ន សាំង នាយក​ប្រតិបត្តិ ក្រុមហ៊ុន អ អឹម អេ ខេ​ម​បូ​ឌា និង លោក James Richmond នាយក​គ្រប់គ្រង​អាជ្ញា​ប័​ណ្ឌ អេ​ប៊ី​ជី ប្រចាំ​តំបន់​អាស៊ី​។​

​លោ​កង​ន​សាំង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ​អឹម​អេ​ខេ​ម​បូ​ឌា​បាន​ថ្លែងថា​៖​ក្រៅពី​សេវាកម្ម​ជួល​រថយន្ដ​ដឹក​អ្នកដំណើរ​BudgetCamboda​ផ្ដល់នូវ​សេវាកម្ម​ជួល​ផ្សេងទៀត​ដូចជា​រថយន្ដ​ដឹកទំនិញ​ធន់​ធ្ងន់​,​គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​សំណង់​,​គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​កសិកម្ម​និង​គ្រឿង​ម៉ាស៊ីន​សម្រួល​ដល់​ការលើកដាក់​ទំនិញ​។​
​លោកនាយក​ប្រតិបត្តិ​បាន​បន្តថា​៖“​យើង​ផ្ដល់នូវ​រថយន្ដ​និង​គ្រឿងចក្រ​ថ្មីៗ​តាមរយៈការសហការយ៉ាងជិតស្និតជាមួយដៃគូដូចជាFord,Fuso,JCB,JohnDeere,Hako,TCM,andJLG​ដែល​ធានា​ជូន​នូវ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ការងារ​របស់​អតិថិជន​។​

គ្រប់​រថយន្ដ​និង​គ្រឿងចក្រ​របស់​Budget​ត្រូវ​បានទទួល​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ តាម​បទដ្ឋាន​គំរូ​របស់​ក្រុមហ៊ុន​។ Budget Cambodia នឹង​ជា​ជម្រើស​ថ្មី​មួយទៀត សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម ក្រុមហ៊ុន​ទេសចរណ៍​ព្រមទាំង ភ្ងៀ​វ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ “ ។​

​លោក James Richmond នាយក​គ្រប់គ្រង​អាជ្ញា​ប័​ណ្ឌ អេ​ប៊ី​ជី ប្រចាំ​តំបន់​អាស៊ី បាន​មានប្រសាសន៍ថា​៖“ យើង​ពិត​ជាមាន​មោទនភាព ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​របស់​យើង ជាមួយ​ក្រុមហ៊ុន អ អឹម អេ ប្រចាំ​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ី​។​ជាមួយគ្នានេះដែរ Avis ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្កើត​កេរ្តិ៍ឈ្មោះ ដ៏​ល្អ​បំផុត តាមរយៈ​ការបណ្ដុះបណ្ដាល​បុគ្គលិក និង​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការបំរើ​សេវាកម្ម​ដល់​អ​តិ​ថ​ជន​។

ខ្ញុំ​ជឿជាក់ថា យើង​នឹង​បន្ត​ទំនាក់ទំនង​ដ៏​ល្អ​មួយ​នេះ ដោយសារ​យើង​មាន​ទស្សនៈ​ដូចគ្នា​ហើយ​ក្រុមហ៊ុន​អ​អឹម​អេ​បានបង្ហាញ​នូវ​ការអនុវត្តន៍​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ក្រម​សី​លធ​ម៍ និង តម្លាភាព ”​។

​គួរ​បញ្ជាក់ថា Budget ជា​ម៉ាក​សេវាកម្ម​ជួល​រថយន្ដ​ដ៏​ល្បីល្បាញ​មួយ ពី​ប្រទេស​អា​មេ​រិច ដែល​សព្វថ្ងៃ មាន​ប្រ​ម៉ាណ​ជាង ៣០០០ ទីតាំង ស្ថិតនៅក្នុង​១២០ ប្រទេស ទូទាំង​ពិភពលោក​។​Avis Budget ប្រចាំ​ប្រទេស​កម្ពុជា នឹង​ពង្រីក​ទីតាំង​បន្ថែមទៀត ទៅកាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ​នៅក្នុង​ឆ្នាំ ២០១៩៕S/

​ចំណងជើង​រូបថត​៖ ពិធី​សម្ភោ​ធ​ជា​ផ្លូវការ​នូវ​ការនាំ​ចូល និង​បើក​ដំណើរការ នូវ​ម៉ាក​សេវាកម្ម​ថ្មី ឈ្មោះថា​Budget​នេះ បាន​ប្រារព្ធ​ធ្វើឡើង កាល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​(​រូបៈ​សុផល​)