សេវា​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ​នឹង​ចាប់ដំណើរការ​នៅ​ថ្ងៃទី​២៣ ខែកក្កដា

1647
ចែករម្លែក

ដោយ : គូលែន/ សៀមរាប ៖ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​កិច្ចប្រជុំ​ពិ​ភក្សា​ដើម្បី​ត្រៀម​រៀបចំ និង​កំណត់ កាលបរិច្ឆេទ​ចាប់ដំណើរការ​សេវា​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លី សំរឹទ្ធ អភិបាលរង​ខេត្តសៀមរាប​។​

លោក លី សំរឹទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​កាលពី​ឆ្នាំ​២០០៥​កន្លង​ទៅនេះ​។​

លោក លី សំរឹទ្ធ បាន​បន្តថា ដោយ​ផ្អែកលើ​លទ្ធផល និង​មេរៀន​បទពិសោធន៍ ក្រសួងមហាផ្ទៃ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​ពង្រីក​ការិយាល័យ​ច្រកចេញចូល​តែមួយ​ជា​បន្តបន្ទាប់ ដោយ​មើលឃើញ​ពី​ការពេញចិត្តនិង​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​។

លោក​អភិបាលរង​ខេត្ត​ក៏បាន​បន្តទៀតថា `​ការផ្តល់សេវា​រដ្ឋបាល​របស់​ការិយាល័យ​ច្រកចេញចូល​តែមួយ បាន​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា និង​បានរួម​ចំណែក​ក្នុងការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ចូលរួម​ទប់ស្កាត់​នូវ​អំពើពុករលួយ​ផងដែរ​។

លោក​ក៏បាន​បញ្ជាក់ទៀតថា ជាមួយគ្នានេះ​សេវា​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​ខេត្តសៀមរាប នឹង​ចាប់​ដំណើរការ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដូចនេះ​ចំពោះ​សេវា​មួយចំនួន​ដែល​ធ្លាប់​ផ្តល់​សេវា​ដោយ​មន្ទីរ អង្គភាព​នៅ​ថ្នាក់​ខេត្ត ហើយ​ដែល​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ​បានធ្វើ​ប្រតិភូកម្ម​មក​ផ្តល់​សេវា​តាម​ច្រកចេញចូល​តែមួយ​៕​B