សេវា​រថភ្លើង​ទៅមក​ក្រុង​បាងកក​-​ព្រំដែន​កម្ពុជា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​០១​កក្កដា​

473
ចែករម្លែក

​អាជ្ញាធរ​អយស្ម័យានរ​ដ្ឋ​ថៃ បានប្រកាសថា សេវា​រថភ្លើង​ប្រចាំ​ថ្ងៃ​រវាង​ក្រុង​បាងកក​និង​ស្ថានីយ​ព្រំដែន​បាន​ក្លង​លឺ​ក នៅក្នុង​ខេត្ត​សា​កែវ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​០១​កក្កដា​។​

​មន្ត្រី​អាជ្ញាធរ​នេះ​បាន​និយាយថា នឹង​មាន​ការធ្វើដំណើរ​៤​ជើង​ក្នុង​មួយថ្ងៃ ២​ទៅ ២​មក​។​រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ No 275​នឹង​ចាប់ផ្តើម​ចេញពី​បាងកក​ទៅកាន់​​ស្រុក​អារញ្ញ​និង​ក្លង​លឺ​កនៅ​ម៉ោង​៥:៥៥​នាទី​ព្រឹក ហើយ​ទៅ​ដល់​ព្រំដែន​នៅ​ម៉ោង​១១​និង​១៧​នាទី​ព្រឹក​។​រថភ្លើង​ដឹក​អ្នកដំណើរ​ធម្មតា​លេខ​No 279​នឹង​រត់​តាម​ផ្លូវ​ដដែល ដោយ​​ចាកចេញ​ពី​បាងកក​នៅ​ម៉ោង​១​និង​០៥​នាទី​រសៀល និង​ទៅ​ដល់​ព្រំដែន​នៅ​ម៉ោង​៥​និង​២៧​នាទី​ល្ងាច​។​

​រថភ្លើង​ចូលមក​បាងកក​វិញ​លេខ​No 280 នឹង​ចាប់​ចេញដំណើរ​ពី​ស្ថានីយ​ក្លង​លឺ​ក​(​ផ្សារ​រុងក្លឿ​)​នៅ​ម៉ោង​៦​និង​៥៨​នាទី​ព្រឹក​និង​ទៅ​ដល់​បាងកក​នៅ​ម៉ោង​១២​នោង​០៥​នាទី​​ថ្ងៃត្រង់ ។​រថភ្លើង​មួយទៀត​លេខ​No 276​នឹង​ចេញពី​ស្ថានីយ​នៅ​ព្រំដែន​នេះ​នៅ​ម៉ោង​១​និង​៥៣​នាទី​រសៀល ហើយ​ទៅ​ដល់​បាងកក​នៅ​ម៉ោង​៧​និង​៤០​នាទី​យប់​។​

​លោក​វ៉ូ​រ៉ាវុធ មន្ត្រី​អយស្ម័​យាន​ថៃ បាន​និយាយថា​ថៃ​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដំណើរការ​សេវា​រថភ្លើង​រួម​គ្នា​ភ្ជាប់​ប្រទេស​ទាំង​ពីរ ដោយ​ភាគី​ថៃ​​ផ្តល់​រថភ្លើង​ដើរ​ដោយ​ថាមពល​ម៉ា​ស៊ូ​ត​៤​គ្រឿង​និង​បើក​ស្ថានីយ​ព្រំដែន​បាន​ក្លង​លឺ​ក​កាលពី​ថ្ងៃ​២២​មេសា​។​លោក​រំពឹង​ថា​សេវា​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ជនជាតិ​​ថៃ​ក៏​ដូចជា​អ្នកទេសចរ​បរទេស ដែល​ចង់​ឆ្លងកាត់​ព្រំដែន​៕​ដោយ​៖​វាសនា​

អាជ្ញាធរ​អយស្ម័​យាន​ថៃ​បាន​ពង្រីក​ផ្លូវ​រថភ្លើង​ពី​ស្រុក​អារញ្ញ​នៅក្នុង​ខេត្ត​សា​កែវ​ទៅកាន់​ស្ថានីយ​ព្រំដែន​បាន​ក្លង​លឺ​ក ហើយ​សេវា​រថភ្លើង​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​០១​កក្កដា​