សេស ហ្វា​ប្រេ​ហ្គាស ក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លិប អា​តា​លេ​ទី​កូ ម៉ា​ឌ្រី​ត​

982
ចែករម្លែក

​សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas) បាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លិប អា​តា​លេ​ទី​កូ ម៉ា​ឌ្រី​ត (Atletico Madrid) ស្របពេល​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ឈានដល់​ឆ្នាំ​ចុងក្រោយ​។​

​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។ លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ចាប់អារម្មណ៍​នឹង​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ​។​
​ ​
​ហ្វា​ប្រេ​ហ្គាស បានបង្ហាញ​មុខជា​ប្រចាំ​នៅ​តំបន់​បម្រើ​របស់​ក្លឹប​ឆេ​ល​ស៊ី ក្រោម​ការដឹកនាំ របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បន្ទាប់ពី​ខកខាន​ការប្រកួត​មួយរយៈ ដោយសារ​បញ្ហា​របួស​កា​លពី​ដើមរដូវ​កាល​នេះ​។​

​ទោះបីជា​យ៉ាងណា ខ្សែបម្រើ​រូបនេះ​ត្រូវ​ប្រកួតប្រជែង​ច្រើន​សម្រាប់​កៅអី​តំបន់​បម្រើ ជាមួយ​កីឡាករ​ឆ្នើមៗ​ផ្សេងទៀត​ដូចជា អឹ​ន​ហ្គោ​ឡូ កាន​តេ ម៉ា​តេ​អូ កូ​វ៉ា​ស៊ី​ក ជ័រ​ជី​ញ៉ូ រ៉ូ​ស បា​ឃ្លី និង រូ​បិ​ន ឡូ​ហ្វ​ធឹ​ស ឈី​ក ផងដែរ​។​

​ក្រុម​ឆេ​ល​ស៊ី​ចាប់ផ្តើម​យុទ្ធនាការ​រដូវ​កាល​ថ្មី​បានល្អ​ដោយ​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​កំពូល​តារាង ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង លី​វឺ​ភូ​ល​(Liverpool) ហើយ ហ្វា​ប្រេ​ហ្គាស​វ័យ​៣១​ឆ្នាំ​កំពុង​ពេញចិត្ត នឹង​ឆាកជីវិត​ក្រោយ​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​។​
​ ​
​ហ្វា​ប្រេ​ហ្គាស បាន​និយាយថា “​ខ្ញុំ​ចង់​ឲ្យ​គាត់​មក​ឆាប់​ជាង​នេះ​បន្តិច​។ នៅពេលនេះ វា​ហាក់ដូចជា​យឺត​ពេល​បន្តិច​ក្នុង​អាជីព​របស់ខ្ញុំ​។ ប្រាកដ​ណាស់ ខ្ញុំ​សប្បាយចិត្ត​ធ្វើ​ការងារ ជាមួយ​គាត់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas)