សេស ហ្វា​ប្រេ​ហ្គាស បង្ហើប​ប្រាប់​ពី​ផែនការ​រារាំង លី​អូ​ណេ​ល ម៉េ​ស​ស៊ី​

944
ចែករម្លែក

សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas) បាន​ព្រមាន​ថា ក្រុម​ឆេ​ល​ស៊ី​ត្រូវតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ធ្វើ​ឲ្យ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) មាន​អារម្មណ៍​មិន​ស្រួល​។​
​ ​
​ហ្វា​ប្រេ​ហ្គាស អតីត​ខ្សែបម្រើ​ក្លឹប Barcelona អះអាងថា ថា ការរារាំង​កីឡាករ ម៉េ​ស​ស៊ី គឺជា​ចំណុច​សំខាន់​របស់​ឆេ​ល​ស៊ី ដើម្បី​ទទួលបាន​លទ្ធផល​នៅក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក នៅ​យប់​ថ្ងៃ​ពុធ​នេះ​។
​ ​
​ហ្វា​ប្រេ​ហ្គាស នឹង​ប្រឈមមុខ​ជាមួយនឹង ម៉េ​ស​ស៊ី របស់ Barcelona នៅក្នុង​ការប្រកួត ដ៏​សំខាន់​នេះ ប៉ុន្តែ​កីឡាករ​រូបនេះ​នឹង​កាន់​តែមាន​កម្លាំងចិត្ត​នៅពេល​ជួប​ជាមួយ​អតីត​ក្រុម​របស់ខ្លួន​។​
​ ​
​ហ្វា​ប្រេ​ហ្គាស បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​មានសំណាង​បាន​លេង​។ ប្រាកដ​ណាស់​ថា ខ្ញុំ​នឹង​ក្លាយជា​គូប្រជែង​របស់ ម៉េ​ស​ស៊ី នៅលើ​ទីលាន​។ ការរារាំង ម៉េ​ស​ស៊ី ប្រាកដជា​ពិបាក ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ ម៉េ​ស​ស៊ី​មាន​អារម្មណ៍ មិនល្អ ហើយ​មិនអាច​លេង​បានល្អ​”​។​
​ ​
​ហ្វា​ប្រេ​ហ្គាស មាន​ទំនុកចិត្ត​ផងដែរ​ថា ឆេ​ល​ស៊ី​អាចនឹងទទួល​បាន​លទ្ធ​ផល​ល្អ ហើយ​បច្ចុប្បន្ន ក្រុម​ឆេ​ល​ស៊ី​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម​លើ​យុទ្ធសាស្ត្រ​គឺ​លំបាក​ជាង​អ្វីដែល​ខ្លួន​ធ្លាប់ធ្វើ​កន្លងមក​ជាមួយ Barcelona និង អា​សេណ​ល​។​
​ ​
​ឆេ​ល​ស៊ី​មិនសូវ​មានសង្ឃឹម​ទេ នៅពេល​ពួកគេ​ធ្វើដំណើរ​ទៅ​ទឹកដី​របស់​ក្រុម Barcelona៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas) និង លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)
#