សេះ​ដែល​ត្រូវ​ទឹកជំនន់​ដ៏​កំណាច​ហូរ​គួច​យកទៅ​បាត់ ឥឡូវ​រកឃើញ​នៅរស់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

813
ចែករម្លែក

​សេះ​តឿ​មួយ​ក្បាល ដែល​ត្រូវ​ទឹក​ហូរ​គួច​យកទៅ​បាត់​អំឡុង​ទឹកជំនន់​ដ៏​កំណាច​ដែល​ជន់​លិច ភ្លាមៗ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ជប៉ុន កាលពី សប្តាហ៍​មុន ត្រូវបាន​ប្រទះឃើញ​នៅរស់ រាន​មានជីវិត​លើដំបូល​គួរឱ្យភ្ញាក់ផ្អើល​។​

​តាមពិត​គេ​គិតថា សេះ​ញី​ឈ្មោះ លី​ហ្វ (Leaf) ដែល​មានន័យថា “​ស្លឹកឈើ​” នេះ​លង់ទឹក​ងាប់ បាត់ទៅហើយ បន្ទាប់ពី​កសិដ្ឋាន​នៅ​ម៉ា​ប៊ិ (Mabi) ប្រទេស​ជប៉ុន ភាគខាងត្បូង​កន្លែង​ដែល​វា​រស់នៅ ត្រូវបាន​ទឹក​ជន់​លិច​យ៉ាងខ្លាំង​។​

​សេះ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជន​ចាស់ជរា​នេះ​ត្រូវគេ​ឃើញ​ទឹក​ហូរ​គួច​យកទៅ​បាត់​ហើយ​នៅ ពេល​ក្រុម​រុករក​នៅ​តំបន់​នោះរ​កវា​មិនឃើញ គេ​យល់ថា​វា​ងាប់​បាត់ទៅហើយ​។​

​ទោះជា​យ៉ាងណា នៅពេល​ទឹកជំនន់​ស្រក​ទៅវិញ គេ​ក៏​ប្រទះឃើញ​សេះ​អាយុ ៩​ឆ្នាំនេះ​ទើរ​លើដំបូល ផ្ទះមួយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទន្លេ ដោយ​គ្រាន់តែ​របួស​ជើង​ម្ខាង​តិចតួច​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ខុម​