សេះ​តូច​បំផុត​ក្នុង​ពិភពលោក​មាន​កម្ពស់​មិន​ដល់​កន្លះ​ម៉ែត្រ​ផង​

788
ចែករម្លែក

សេះ​ដ៏​គួរឱ្យ​ស្រឡាញ់​មួយ​ក្បាល ដែល​គេ​ជឿថា​ជា​សេះ​មាន​មាឌតូច​បំផុត​ក្នុង​ពិភពលោក បាន​បង្ហាញខ្លួន​គួរឱ្យភ្ញាក់ផ្អើល​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​រុស្ស៊ី​។

​សេះ​ដែលមាន​ឈ្មោះថា ហ្គូ​លី​វើ (Gulliver) ខាងលើនេះ​មាន​កម្ពស់​ត្រឹមតែ ៤៩ សង់ទីម៉ែត្រ ប៉ុណ្ណោះ ដោយ​វាស់​ចាប់ពី​ក្រចកជើង​រហូតដល់​បូគ​ស្មា​។

​វា​បានបង្ហាញ​វត្តមាន​កាលពីពេល​ថ្មីៗ​ក្នុង​ពិព័រណ៍ Hipposphere International Equestrian Exhibition លើក​ទី​២០ ក្នុង​ទីក្រុង​សេន ភី​ធ័​រ​ស្បឺ​ក (St Petersburg) ដែលជា​ទីក្រុង​ធំ​បំផុត​ទី​២ នៃ​ប្រទេស​រុស្ស៊ី ។ សេះ​ដ៏​តូច​នេះ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង ខណៈ​វា​ប្រលែង​លេង ជាមួយ​ឆ្កែ​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា សេះ​តូច​តឿ​ពូជ​អាមេរិក នេះ​បានកើត​នៅ​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៧៕ ប្រែ​សម្រួល​: ខុម​