សែន​ក្រុង​ពាលី​សុំ​សេចក្តីសុខ​លើ​កំពូលភ្នំ​បង្គោល​ប្រាំបី​

260
ចែករម្លែក
  • 304
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​អគ្គ​មេបញ្ជាការរង​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​នាយរងខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសែនក្រុងពាលី​បួងសួង​សុំ​សេចក្តីសុខ​ពី​ទសបារមី​វត្ថុ​ស័ក​សិទ្ធ​ដែល​ស្ថិតនៅលើ​កំពូលភ្នំ​បង្គោល​ប្រាំបី​។​

តាម​ជួយ​បីបាច់​ថែរក្សា​ដល់​កងកម្លាំង​ទាំងអស់​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅតាម​បន្ទាត់​ព្រំដែន​។​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​លើ​កំពូលភ្នំ​បង្គោល​ប្រាំបី​ស្ថិត​ក្នុងភូមិ​បង្គោល​ប្រាំបី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​អមដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុភ​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​។​ព្រមទាំង​លោក​មេបញ្ជាការ​មេបញ្ជាការ​ង​កងពលតូច​អន្តរាគមន៍​លេខ​៧​លេខ​៩​និង​នាយសេនាធិការ​នាយសេនាធិកា​រ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣​។

​ក្រោម​ការទទួល​ស្វាគមន៍​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​ព្រមទាំង​ឯកឧត្តម​មេបញ្ជាការ​មេបញ្ជាការ​ង​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​វរៈ​សេនា​តូច​អន្តរាគមន៍​៣៨៤៕S/​