សែន​ក្រុង​ពាលី​សុំ​សេចក្តីសុខ​ចម្រើន​នៅ​ប្រាសាទបន្ទាយឆ្មា ខេត្តបន្ទាយមានជ័យ

2021
ចែករម្លែក
  • 34
    Shares
លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​, លោក​អ៊ុ រាត្រី និង​អ្នកពាក់ព័ន្ធ​បាន​សែន​ក្រុង​ពាលី សុំ​សេចក្តីសុខ​ចម្រើន​នៅ​ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ (​រូប​:​ភ្នំ​ស្វាយ​)​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពិធី​សែន​ក្រុង​ពលី សុំ​សេចក្តីសុខ​ចម្រើន​និង​សុំ​រៀបចំ​សង្ក្រាន្ត “​បន្ទាយឆ្មារ​” នៅ​ប្រាសាទបន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំ​ធ្វើ​រួចហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០០១៨ ដោយមាន​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​ន​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ។

​លោក អុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ពិធី និង​មាន​មន្ត្រី អ្នកមុខអ្នកការ អាចារ្យ ពុទ្ធបរិស័ទ ពលរដ្ឋ​ជាច្រើន​កុះករ​។ ពិធី​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​ប្រស់ព្រំ​ពិធី​នៅត្រង់​ពីមុខ​ព្រះ​រូប​អវតារ​លោ​កិ​ស្វា​រៈ នា​ជញ្ជាំង​ខាងលិច​ប្រាសាទបន្ទាយឆ្មារ​។​

​សូមបញ្ជាក់ថា សង្ក្រាន្ត​បន្ទាយឆ្មារ​នាឱកាស​បុណ្យ​ចូល​ឆ្នាំច​ប្រពៃណី​ខ្មែរ​រយៈពេល​៣ ថ្ងៃ គឺ​ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​៕