សែ​ល​កាត​ឈ្នះ​ពានរង្វាន់​ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​ដ៏​ទុកចិត្ត​បំផុត​ប្រចាំឆ្នាំ​ជា​លើក​ទី​២​ពី​”IDG ASEAN”

655
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមហ៊ុន​សែ​ល​កាត​បានឈ្នះ​ពានរង្វាន់​ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ការណ៍​ដ៏​ទុកចិត្ត​បំផុត​ប្រចាំឆ្នាំ​២០១៨ (Cambodia’s Most Reliable Telecom Operator 2018 Award) ពី International Data Group (IDG) ASEAN នៅក្នុង​កម្មវិធី​ពានរង្វាន់​ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards​។​

ពិធី​ប្រគល់​ពាន់រង្វាន់​នេះ​ធ្វើឡើង​នៅឯ​សណ្ឋាគារ​TheGreatDuke​រាជធានី​ភ្នំពេញ​កាលពី​ព្រលប់​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​ដោយមាន​ភ្ញៀវ កិ​តិ្ត​យស​ជាង​១០០​នាក់​មកពី​ស្ថាប័ន​ទូរគមនាគមន៍ សេដ្ឋ​ច​កិច្ច អេ​ឡិច​ត្រូ​និ​ច​(TelecomsandFinTech)​និង​រដ្ឋាភិបាល​បាន​ចូលរួម​។​កម្មវិធី​នេះ​ក៏មាន​ទាំង​ការប្រគល់​ពានរង្វាន់​ជា​ផ្លូវការ និង​ការធ្វើ​បទ​បង្ហាញ​ពី​ការស្រាវជ្រាវ​លើ​ទីផ្សារ​នៃ​បច្ចេកវិទ្យា 4G សេវា​អ៊ី​ន​ធើ​ណេ​ត និង​សេដ្ឋកិច្ច​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​ជាមួយ​អ្នកឆ្លើយ​សំណួរ​ជាង​៤​ម៉ឺន​នាក់​។​

​ការ​ឈ្នះ​ពានរង្វាន់​នេះដែរ​គឺ​ជាង​៦០​ភាគរយ​នៃ​ការសិក្សា​ត្រូវបាន​ធ្វើឡើង​តាមរយៈ​អន​ឡាញ​និង​៤០​ភាគរយ​ធ្វើឡើង​តាមរយៈ​ការសម្ភាសន៍​ផ្ទាល់មាត់​នៅ​ក្រុង​ធំៗ​ចំនួន​៥ ដូចជា ភ្នំពេញ បាត់ដំបង ព្រៃវែង សៀមរាប និង​ព្រះសីហនុ​។​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត លោក អៀន វ៉ាត​សុន (Ian Watson) បាន​មានប្រសាសន៍ថា​លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ពី​ការកើនឡើង​យ៉ាង​រហ័ស​ពី​ភាព​ពេញចិត្ត​របស់​អតិថិជន និង​ការគិត​របស់​ពួកគេ​លើ​បណ្តាញ​សេវា​ទំនាក់ទំនង​នៅ​គ្រប់​វិស័យ​។​

​លោក​បន្តថា​៖ «​ការសិក្សា​ស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​ពី​ខែកក្កដា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ អំឡុងពេល​ដ៏​អស្ចារ្យ​របស់​Cellcard​ដែល​បានទទួល​ស្គាល់​ទូទាំង​តំបន់​និង​សកលលោក​លើ​គុណភាព​និង​ល្បឿន​បច្ចេកវិទ្យា​4G​របស់​យើង​»​។​លោក​បាន​រំលឹក​ឱ្យដឹង​ដែរ​ថា​«​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨​ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​Cellcard​បានទទួល​ពានរង្វាន់​លើ​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​អ្នកដឹកនាំ​ក្នុងការ​បង្កើត​ថ្មី​និង​សម្រាប់​អតិថិជន ហើយ​យើង​សូម​អរគុណ​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ជឿទុកចិត្ត​លើ​ក្រុមហ៊ុន Cellcard​។​»
​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​គឺជា​បណ្តាញទូរស័ព្ទ​ដ៏​ធំ​មួយ​នៃ​កម្ពុជា​ហើយក៏​ជា​ទូរស័ព្ទ​មាន​វ័យ​ចំណាស់​មាន​អតិថិជន​ប្រើប្រាស់​ច្រើន​បំផុត​មួយ​ផងដែរ​៕S/