សែ​ល​កាត​បង្ហាញ​ចក្ខុវិស័យ​លើ​បណ្ដាញ​សេវា 5G នៅ​ប្រទេស​កម្ពុជា​

910
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុមហ៊ុន​សែ​ល​កាត​បានបង្ហាញ​ពី​ចក្ខុវិស័យ​ដ៏​ទំនើប​ថ្មី​មួយ​បន្ថែម​មួយទៀត នៃ​បណ្ដាញ​សេវា 5G នៅ​ប្រទេស​កម្ពុជា​។ វា​ជា​បណ្តាញ​សេវា​ទូរស័ព្ទ​ដ៏​ទំនើប ដែល​នឹង​ចូលមក​ជំ​នួន​សេវា 4G ដែល​គេ​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​។​

ក្រុមហ៊ុន​សែ​ល​កាត​បង្ហាញ​ចក្ខុវិស័យ​លើ​បណ្ដាញ​សេវា 5G នៅ​ប្រទេស​កម្ពុជា​ដល់​ពលរដ្ឋ​ចិន​

​នៅក្នុង​បទ​បង្ហាញ​មួយ​នៅលើ​វេទិកា អំពី​ប្រព័ន្ធ​ឌីជីថល Silk Road និង កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ឧស្សាហកម្ម (Digital Silk Road and Industrial Cooperation Forum) នៅ​ទីក្រុង ណាន​នី​ង​ប្រទេស​ចិន​នា​ថ្ងៃទី​១៤​ខែកញ្ញា​ថ្មីៗ​កន្លងមកនេះ​របស់​ក្រុមហ៊ុន​សែ​ល​កាត​បានទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាង​ក្លា​ពី​សំណាក់​ពលរដ្ឋ​ចិន​។​

​ក្នុង​វេទិកា​នេះ ត្រូវបាន​រៀបចំ ឡើង​ដោយ China-ASEAN Information Harbour ដែល​ផ្តោតលើ​ការបង្កើត​ទំនាក់ទំនង រវាង​ប្រទេស​ចិន និង ប្រទេស​មកពី​សមាគម​ន៍ ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។​
​នៅក្នុង​ការធ្វើ​បទ​បង្ហាញ​របស់ សែ​ល​កាត​គឹ​បាន​ផ្តោត​សំខាន់​ទៅលើ​បទពិសោធន៍ ប្រើប្រាស់​បណ្ដាញ​សេវា 5G ដែល​អាច​អនុវត្តន៍ នៅ​ប្រទេស​កម្ពុជា ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ដើម្បី​ពង្រឹងគុណភាព​ជីវិត និង សេដ្ឋកិច្ចជាតិ​។​

​លោក អៀន វ៉ា​ត់​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បានឱ្យដឹង​ក្នុង​ពិធី​នេះ​ថា លោក​ពិតជា​សប្បាយ រីករាយ​យ៉ាងខ្លាំង នឹង​ភាពជោគជ័យ នៃ​ការធ្វើ​បទ​បង្ហាញ​នេះ​។​
​ជាមួយគ្នានេះ​លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា «​ចាប់តាំងពី​យើង​ដាក់​ដំណើរការ បណ្ដាញ​សេវា លំដាប់​ពិភពលោក 4G LTE មក ក្រុមហ៊ុន សែ​ល​កាត បាន​ទាក់ទាញ​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​ពី​ទូទាំង​តំបន់​។​ពេលនេះ​ពួកយើង​កំពុង​ខិតខំ​ប្រឹងប្រែង វិវឌ្ឍន៍​ទៅរក​បណ្ដាញ​សេវា​5G ហើយ​ធានា​គុណភាព នៃ​ការប្រើប្រាស់​នាពេល​អនាគត ក្នុង​ការជួយ​ពង្រឹង គុណភាព​ជីវិត និង សេដ្ឋកិច្ចជាតិ​ទាំងមូល នៅ​កម្ពុជា​។​»

​លើសពីនេះ​ទៀត លោក វ៉ា​ត់​សុន បាន​ថ្លែងអំណរគុណ​ដល់ អ្នកឧកញ៉ា គិត ម៉េង ដែលជា​ប្រធាន​ក្រុមហ៊ុន ក្នុង​ការជួយ​ជ្រុម​ជ្រែង និង ដឹកនាំ​ក្រុមហ៊ុន រ៉ូ​យា​ល់​គ្រុប (Royal Group) លើ​វិស័យ​ឌីជីថល នៅ​ប្រទេស​កម្ពុជា​។ គួរបញ្ជាក់​ផងដែរ​ថា លោក វ៉ា​ត់​សុន នឹង​ធ្វើជា​វាគ្មិន​កិ​តិ្ត​យស ក្នុង​ខែ​នេះ នៅឯ​សន្និសីទ 5G Asia ក្នុងប្រទេស​សិង្ហ​បុរី​៕ ល​