សែ​ល​កាត​សហការ​ដៃគូរ​ថ្មី​ជាមួយ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ដើម្បី​ចែកចាយ​ស៊ីម​កាត​ផ្តាច់មុខ​

743
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រុមហ៊ុន​សែ​ល​កាត​បាន​សហការ​ជាមួយ​ហាង​ទំនិញ​មកពី​សហរដ្ឋអាមេរិក ដែល​ដំណើរការ​នៅ​ប្រទេស​នានា ជុំវិញ​ពិភពលោក Circle K ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ចែកចាយ​ផ្តាច់មុខ ជាមួយ ក្រុមហ៊ុន​សែ​ល​កាត​។​

​បើតាម​លោក អៀន វ៉ា​ត់​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹង ថា​ការចាប់​ដៃគូ​ជាមួយ​ហាង Circle K នេះ គឺ​ដើម្បី​ចែកចាយ​ស៊ីម​កាត​សែ​ល​កាត ក៏ដូចជា​អនុញ្ញាតឱ្យ​ហាង Circle K ចូលរួម​ក្នុង​យុទ្ធនាការ​ឌីជីថល របស់ សែ​ល​កាត ដើម្បី​បង្កើន​ការយល់ដឹង​ពី ក្រុមហ៊ុន franchise នេះ​ឲ្យ​បាន​កាន់តែច្បាស់​។​

“​ការពង្រីក​ការចែក​ចាយ​ស៊ីម​កាត​របស់​យើង គឺជា​អ្វីដែល​យើង កំពុងធ្វើការ​។ ជាមួយនឹង​ការពង្រីក​បច្ចេកវិទ្យា​4G យើង​ធានាថា​ផលិតផល​របស់​យើង​គឹជា​អ្វី ដែល​អតិថិជន​ចង់បាន ដោយ​ធានា​ពី​ភាពងាយស្រួល ក្នុងការ​ស្វែងរក​ផលិតផល របស់​យើង ទាំង​នៅ​កន្លែង​ដែល​ពួក គេ​រស់នៅ និង​ធ្វើការ​ផងដែរ​។ ខណៈពេលដែល​យើង មិនទាន់មាន​ដៃគូ ចែកចាយ ផ្តាច់មុខ​នៅឡើយ យើង​ក៏ បាន​ចាប់​ដៃគូ​ជាមួយ ហាង​ទំនិញ ដែល​កំពុង មានការ​រីកដុះដាល​ខ្លាំង ហើយ​វា​បាន ក្លាយជា​កន្លែង សម្រាប់ សិស្សានុសិស្ស និង​អ្នកធ្វើការ​អាច ណាត់ជួប​ជុំគ្នា​”​។​

​ដោយឡែក​អ្នកតំណាង​ហាង Circle K បាន​លើកឡើងថា​៖ «​ពួកយើង​រីករាយ​ក្នុងការ​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន Cellcard ពួកយើង​មាន​អារម្មណ៍​ថា Cellcard គឺ​ស័ក្តិសម​នឹង​ហាង Circle K​។​ហាង Circle K បាន​បើក​ដំណើរការ​សាខា​ទីមួយ របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ នៅ​ខណ្ឌទួលគោក នៅ​ដើម​ឆ្នាំនេះ ហើយ​បាន​បន្ត​ពង្រីក​ខ្លួន​យ៉ាង​ជោគជ័យ​ដល់​ទៅ​១៥​សាខា ហើយ​ហាង​ដែល​ជោគជ័យ​ខ្លាំងជាងគេ​នោះ គឺ​នៅ​សាខា​ជិត​សកលវិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ​។ ហាង​ដែល​ទទួលបាន​អាជ្ញា​ប័​ណ្ឌ​ពី អាមេរិក​នេះ គ្រោង​ពង្រីក​ខ្លួន​រហូតដល់​ទៅ​៤០ ហាង​នៅ​រាជធានី ភ្នំពេញ ក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ រួមបញ្ចូល​ទាំង​ការពង្រីក សាខា​ទៅ​ខេត្តសៀមរាប និង ខេត្ត​ព្រះសីហនុ​ផងដែរ​៕​