សែ​ល​ហ្វ៊ី​ជាមួយ​ពស់ថ្លាន់​អួត​អ្នកភូមិ តែ​ត្រូវ​ពស់​រឹត​ប៊ិះ​ងាប់​

1658
ចែករម្លែក
  • 64
    Shares

មន្ត្រី​ព្រៃឈើ​ឥណ្ឌា​ម្នាក់​ដឹងថា​ខ្លួនឯង​ត្រូវ​ពស់​វាយប្រហារ​ក្រោយ​ថ្លាន់​ធំ​មួយ​ក្បាល​បាន​ព្យាយាម​រឹត​គាត់​ក្នុងពេល​បុរស​ក្លាហាន​ខុស​ទំនង​នេះ​ចាប់​ពស់​មក​លី​លើ​ស្មា​នៅ​ចំពោះមុខ​មនុស្ស​ឈរ​មើល​កុះករ​។​

​លោក សាន់​ឆាយ ឌុ​ត​តា ត្រូវបាន​ពួក​អ្នកភូមិ​នៅ​រដ្ឋ​បឹង​ហ្កា​ល់​ខាងលិច​ហៅ​មក​ជួ​ក្រោយ​ពស់​ទម្ងន់​៤០​គីឡូក្រាម​មួយ​កំពុង​លេប​សត្វ​ពពែ​មួយ​ទាំង​រស់​។​លោក​សាន់​ឆៃ ដ៏​មាន​អំនួត​មិនបាន​ចាប់​ពស់​នេះ​ដាក់​ក្នុង​បាវ​ដូច​តាម​ទម្លាប់​ទេ តែ​បែរជា​លើក​វា​ដាក់​ជុំវិញ​ក​ហើយ​ថត​សែ​ល​ហ្វី​ជាមួយ​អ្នកភូមិ​។​

​ការភិតភ័យ​ក៏​កើតមាន​នៅពេល​ពស់​ដ៏​ធំ​នេះ​រើបម្រះ​និង​រុំ​ជុំវិញ​កលោក​សាន់​ឆៃ ឌុ​ត​តា បង្ខំ​អោយ​លោក​ខិតខំ​ទាញ​ពស់​និង​រើខ្លួន​ពី​ការ​រឹត​របស់​ពស់​។​កុំ​តែមាន​អ្នក​ជិត​ជួយ​ទាញ កុំ​អី​មន្ត្រី​ព្រៃឈើ​រូបនេះ​ត្រូវ​ពស់​រឹត​ងាប់​បាត់​។​

​ពស់ថ្លាន់​ជា​ពស់​គ្មាន​ពិស តែ​វា​អាច​សម្លាប់សត្វ​ជា​ចំណី​យ៉ាង​រហ័ស​ដោយសារតែ​រឹប​លំហូរ​ឈាម​ដោយ​ការ​រឹត​ដ៏​ខ្លាំង​របស់​វា​។​វា​អាច​ធំ​ប្រវែង​១០​ម៉ែត្រ​។​

​នាយកដ្ឋាន​ព្រៃឈើ​បឹង​ហ្កា​ល់​ខាងលិច​បាន​និយាយថា​ខ្លួន​នឹង​ស៊ើបអង្កេត​ទង្វើ​របស់​សាន់​ឆៃ តែ​លោក​បាន​និយាយថា​លោក​គ្រាន់តែ​ចង់​សង្គ្រោះ​ជីវិត​សត្វ​នេះ​ខណៈដែល​ប្រជាជន​មូលដ្ឋាន​ប្រុង​តែ​វាយ​សម្លាប់​៕​ដោយ​:​វាសនា​

ឌុតទី ថាគាត់គ្រាន់តែចង់សង្គ្រោះជីវិតសត្វពស់នេះ តែពស់បែរជាចង់ប្រល័យជីវិតគាត់