សោកនាដកម្ម​ផ្លូវជាតិ​លេខ​៤​៖ រថយន្ត​ឡិច​ស៊ី​សបុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​,​ស្លាប់៥នាក់របួសធ្ងន់២នាក់​

1161
ចែករម្លែក
  • 637
    Shares
សោកនាដកម្ម​ផ្លូវជាតិ​លេខ​៤​ៈ រថយន្ត​ឡិច​ស៊ី​ស បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង

ដោយៈ​មុនី​រ័​ត្នៈ​/​ភ្នំពេញៈ សេចក្តីរាយការណ៍​បឋម​ពី​ទីកន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា​មុននេះ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​លុច​ស៊ី​ស​៤៧០​បុក​ជាមួយ​រថយន្ត​ធំ​ដឹក​ប្រេង​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ​ដែល​ហេតុការណ៍​នេះសង្ស័យ​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់​។ប៉ុន្តែរបាយការណ៍​បន្ទាប់មកគឺហេតុការណ៍​នេះ បណ្ដាលឲ្យ រងរបួស​មនុស្ស​ចំនួន​២​នាក់ និង​ស្លាប់​៥​នាក់ (​មិនទាន់​ដឹង​អត្ត​សញ្ញាណ​ច្បាស់​ថា​ស្រី​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​) ។

​ករណីនេះ​កើត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤១-១៤២ ស្ថិតនៅ​ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោងជាង ៧​ព្រឹក​។

​លោក​ម៉ា ទី អធិការ​ស្រុក​ស្រែអំបិល បាន​ថ្លែងប្រាប់រស្មីកម្ពុជាតាមទូរស័ព្ទថា ករណី​រថយន្ត​លុច​ស៊ី​ស​៤៧០ បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង គឺមាន​មនុស្ស​ស្លាប់​នៅក្នុង​នោះ​ទាំងអស់ ប៉ុន្មាន​មិនទាន់​ដឹងថា មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​ជួយ​ពន្លត់​ដើម្បី​ចូលទៅ​សង្គ្រោះ​មនុស្ស​ដែល​នៅក្នុង​នោះ​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ឡិច​ស៊ី​សគឺ​ឆេះ​ខ្ទេច​ទាំងស្រុង និង​រថយន្ត​ដឹក​ប្រេង​ក៏​ឆេះ​អស់​មួយ​កំណាត់​មុខ​ខ្ទេច​ផងដែរ​។

ប្រភពប៉ូលិសដែលបញ្ជាក់បន្តនៅម៉ោង១១ព្រឹកនេះឲ្យដឹងបន្ថែមថា​រថយន្ត​ម៉ាក​ឡិចស៊ី​ស 470 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-3679 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញបានបុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន ptt មាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្តាលឲ្យ​ផ្ទុះ​ឆេះ​។​ក្នុង​ហេតុការណ៍​នេះ បណ្ដាលឲ្យ រងរបួស​មនុស្ស​ចំនួន​២​នាក់ និង​ស្លាប់​៥​នាក់ (​មិនទាន់​ដឹង​អត្តសញ្ញាណ​ច្បាស់​ថា​ស្រី​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​) ។​
អ្នករងរបួស១.​ឈ្មោះ ផាន វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ក្រុងភ្នំពេញ មុខរបរ​បើកបរ រថយន្ត​ដឹក​ប្រេង របួសធ្ងន់ ។​ទី២. ឈ្មោះ ផាន សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំមាន​អាស័យដ្ឋាន​ជាមួយគ្នារបួសធ្ងន់ ។​
មូលហេតុ​ខាងលើ​បង្កដោយ​រថយន្ត​ឡិចស៊ី​សបាន​រេ​ចង្កូត​ទៅបុក​ចូល​ផ្លូវ​ខាង​រថយន្ត​ដឹក​ប្រេង​៕មន

សោកនាដកម្ម​ផ្លូវជាតិ​លេខ​៤​ៈ រថយន្ត​ឡិច​ស៊ី​ស បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង(រូបសហការី)