សោកស្តាយ​បេក្ខជន​បេ​ក្ខ​នារី​១០​នាក់​សុទ្ធ​ស្អាតៗ​ប៉ុន្តែ​ធ្លាក់​វគ្គ​ជម្រុះ​សប្តាហ៍​ទី​១​ហើយ​

220

(​ភ្នំពេញ​)៖​ពិតជា​សោកស្តាយ​សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​១០​នាក់​ដែល​សុទ្ធ​ស្អាតៗ​និង​ខំប្រឹង​បញ្ចេញ​សមត្ថភាព​ប៉ុន្តែ​ធ្លាក់​វគ្គ​ជម្រុះ​សប្តាហ៍​​ទី​១​ទៅ​ហើយដោយ​គណៈកម្មកា​រ​បាន​វាយតម្លៃ​ពួកគេ​នៅ​ខ្វះចន្លោះ​ជាច្រើន​មិនអាច​បន្ត​ការប្រកួតប្រជែង​ជាមួយ​អ្នក​បង្ហាញ​ម៉ូត​ដទៃ​​ក្នុង​ដណ្តើម​ពានរង្វាន់​GL ឆ្នាំ​២០១៧​។​

​សម្រាប់​សប្តាហ៍​ទី​១​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​នៃ​វគ្គច​ម្រុះ​១០​នាក់​នោះបាន​រកឃើញ​អ្នកធ្លាក់​ដែល​មិនអាច​ជាប់​បន្ត​សម្រាប់​ទៅលេង​ពីរ​សប្តាហ៍​ទៀត​បានឡើយ​ដោយសារ គណៈកម្មការ​ទាំងបី​រូប​គឺ លោក ខេ​វិ​ន លោក អ៊ុន សុធ្ធា និង កញ្ញា ទឹម រដ្ឋា​ជា​អ្នក​ដាក់​​ពិន្ទុ​និង​បង្រៀន​បេក្ខជន​បេ​ក្ខ​នារី​គ្រប់គ្រង​។ វេទិកា​បង្ហាញ​ម៉ូដ​ប្រចាំ​ឆ្នាំនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ក្លឹប​GL​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ត្រសក់​​ផ្អែម ជិត​សណ្ឋាគារ​សង់​អេ​លី​ហ្សេ វេលា​ម៉ោង​១០​យប់ ដោយ​ការប្រកួត​នឹង​គ្រោង​ធ្វើឡើង​រាល់​យប់​ថ្ងៃ​សុក្រ​ដើម្បី​ជម្រុះ​យក​លេខ​១​ដល់​​លេខ​៣​នៅ​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​។

​ក្រោយ​បង្ហាញ​សមត្ថភាព​បាន​ពីរ​សប្តាហ៍​រួចមក​គណៈកម្មការ​ទាំង​អស់​បាន​រកឃើញ​បេក្ខជន​ដែល​មិនអាច​បន្តបាន​ទៀត​ក្នុង​ការប្រឡង​តារា​បង្ហាញ​ពានរង្វាន់​GL​ឆ្នាំ​២០១៧​នេះ​ចំនួន​១០​នាក់​ដែល​ពួកគេ​សុទ្ធតែ​ស្អាត​និង​សង្ហា​ប៉ុន្តែ​សមត្ថភាព​ក្នុង​បង្ហាញ​រាង​និង​ការដើរ​កាចរាង​នៅមានកម្រិត​មិនអាច​ឈានដល់​តារា​មាន​សមត្ថភាព​ខ្លាង​នៅឡើយ​។ ​ពេលនេះ​នៅសល់​បេក្ខជន​និង​បេ​ក្ខ​នារី​២០​នាក់​បន្តដំណើរ​សម្រាប់​ការប្រកួតប្រជែង​គ្នា​បន្តទៀត​ពួកគេ​ត្រៀមខ្លួន​តែ​យក​បីនាក់​ប៉ុណ្ណោះ​គឺ លេខ​១ លេខ​២ និង លេខ​៣ ដែល​នឹង​ក្លាយជា​តារា​ល្បី​នាពេល​ខាងមុខនេះ​ជាមួយ​ទឹកប្រាក់​ឈ្នះ​១៥០០​ដុល្លារ​អាមេរិក​។​

​ព្រឹត្តិការណ៍​ប្រកួត​អាជីព​មួយ​ធំ ដែល​ក្លឹប​GL ធ្វើឡើង​ដើម្បី​ជួយ​អោយ​តារា​ដែលមាន​សមត្ថភាព​បាន​ក្លាយជា​តារា​បង្ហាញ​អាជីព​នោះ កញ្ញា ទឹម រដ្ឋា ដែល​ត្រូវបាន​កម្មវិធី​ជ្រើស​ជា​គ្រូវ​បង្ហាត់​បេក្ខជន​បេ​ក្ខ​នារី​ផង និង​ជា​សមាជិក​គណៈកម្មការ​វាយតម្លៃ​ផង​បានលើកឡើង​​ថា​កញ្ញា​មានការ​ខកចិត្ត​ដែល​ខ្លួន​បាន​ចំណាយ​ខាតបង់​ការងារ​រហូត​ដល់​ជាង​មួយខែ​មក​ធ្វើការ​បង្វឹក​ប៉ុន្តែ​ចុងក្រោយ​បេ​ក្ខ​នារី​​ដែល​ទាំង​១៤​រូប​ដែល​បាន​ឈានឡើង​កាលពី​យប់​ថ្ងៃទី​៧ កក្កដា បែរជា​ដើរ​ខុស​ក្រឡា​និង​ដើរ​មិនត្រូវ​តាម​អ្វីដែល​នាង​បង្ហាត់​ឡើង​​វ៉​ល់​ពេញ​ឆាក​។​

​ជាតា​រា​សិច​ស៊ី​នេះ​បាន​បន្តថា បេ​ក្ខ​នារី​ទាំងនោះ​ប្រហែលជា​ភ័យ​ទើប​ចងចាំ​នូវ​អ្វីដែល​នាង​បង្ហាត់បង្ហាញ​មិន​បានតែ​នាង​ក៍​សរសើរ​ផងដែរ​ចំពោះ​ការប្រឹងប្រែង​របស់​បេក្ខជន និង​បេ​ក្ខ​នារី​មួយចំនួន​ផងដែរ​។

​នាង​នឹង​ចំណាយពេល​ប្រមាណ​ជា​៣​សប្ដាហ៍​ទៀត​ដើម្បី​កែ​ដំណើរ​និង​ក្រឡា​ដើរ​របស់​បេ​ក្ខ​នារី​ដោយ​រំពឹងថា​សកម្មភាព​ដើរ​ម៉ូដ​ប្រកួត​ប្រជែង​មួយ​នេះ​សម្រាប់​បេ​ក្ខ​នារី​១០​រូប​ដែល​នឹង​សល់​នៅ​វគ្គ​ចុងក្រោយ​នឹង​គ្មាន​​ការរិះគន់​៕​ដោយ ៖បូ​រិ​ន