សោភា ទេពី ធ្វើ​បានល្អ​ក្នុង​វគ្គ Theater Round ឬ​ជា​ក្រុម​ដែលមាន​ពិបាក​

1308

(​ភ្នំពេញ​)៖ កាលពី​យប់​ថ្ងៃ​១៩ ខែមករា ឆ្នាំ​២០១៨ ស្ថានីយទូរទស្សន៍​បាន​ចាក់ផ្សាយ​ការប្រកួត​ចម្រៀង​លក្ខណៈ​អន្តរជាតិ Cambodia Idol ដែល​សប្តាហ៍​នេះ​តារា​ល្បី​កញ្ញា សោភា ទេពី បាន​មាន​វត្តមាន​ក្នុងការ​ប្រកួត​វគ្គ Theater Round​ជា​ផ្លូវការ​ដោយ​ច្រៀង​​ជា​ក្រុម​មាន​គ្នា​បួន ហើយ​នាង​ធ្វើការ​បកស្រាយ​សំនៀង​របស់​នាង​បាន​យ៉ាង​ល្អ​ច​ជាមួយ​សមាជិក​ដ៏ទៃទៀត​ខណៈ​ការ​ច្រៀង​ជា​ក្រុម​​មាន​លំបាក​។​

​កញ្ញា ញឹម សួន​សោភា​ទេពី ឬ សោភា ទេពី​ជា​បេ​ក្ខ​នារី​មួយរូប​ក្នុងចំណោម​បួន​អ្នកផ្សេង​ទៀត​ដែល​ចេញទៅ​ប្រកួត​ដល់​លើ​កោះ​ឋា​សួគ៌​​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិនមាន​ការធ្វើ​តេស្ត​ជម្រុះ​ដូចគ្នា​នឹង​បីនាក់​ទៀត ដោយសារតែ​នាង​បាន​ប្រឡង​ជាប់​ក្នុង​វគ្គ Judge Audition បាន​YES​ដល់​ទៅ​ទាំង​បួន និង ទទួលបាន​ការសរសើ​រ​ពី​គណៈកម្មការ​គឺ​តារា​ទាំង​៤​រូប​។ ​នាង​ត្រូវបាន​កម្មវិធី​ប្រកាស​ជា​សិស្ស​របាំ​បុរាណ និង ជា​តារាចម្រៀង​អា​ហ្វែ​ទើប​គេ​ឃើញ​នាង​មាន​ស្ទីល​បកស្រាយ​បទ​ចម្រៀង​បានល្អ​ទាំង​​បទ​បុរាណ និង បទ​សម័យ​។​

​ក្នុង​វគ្គ​ឡើង​ច្រៀង​៤​នាក់ នៅ​កោះ​ឋានសួគ៌​ដែល​ព័ន្ធ​ជុំវិញ​ដោយ​ទឹកសមុទ្រ​មើល​មិន​ត្រើយ​នោះ ក៏បាន​បង្ក​ឱ្យ​ក្រុមទី​៦​របស់ សោភា ទេពី នោះ​ទទួល​អាកា​រៈ​មិនល្អ​និង​ទទួល​អារម្មណ៍​ចាញ់​ទឹកដី​ផងដែរ​ប៉ុន្តែ​ពួកគេ​ទាំង​បួន​នាក់​អាច​សម្របសម្រួល​គ្នា​ខំប្រឹង​ច្រៀង​ឱ្យ​ត្រូវតង់​​គ្នា​ដោយ​មិន​ឱ្យមាន​បញ្ហា​ពេល​ចម្រៀង​ជា​ក្រុម​នៅមុខ​គណៈ​កម្ម​ទាំង​បួន​នាក់​។​

​ទោះបីជា​មិន​ស្រួលខ្លួន​ពេល​ដល់​លើ​កោះ​ឋានសួគ៌​យ៉ាងណាក្តី​ក៏ កញ្ញា សោភា ទេពី បាន​ច្រៀង​ល្អ​គ្រាន់បើ​ជាមួយ​សមាជិក​ក្រុម​ខណៈ​​សមាជិក​ខ្លះ​ពិបាក​បន្ទាប​សំលេង​ឱ្យ​ស៊ីគ្នា​និង​ត្រូវតង់​បទ​ចម្រៀង​។ ​ការបង្ហាញ​ខ្លួន​របស់​នាង​ជា​ក្រុម​លើក​នេះ​ដោយមាន​ច្រៀង​ទាំង​បួន​នាក់ ទទួល​ការចាប់អារម្មណ៍​ពី​មហាជន​តាម​កញ្ចក់​ទូរទស្សន៍ និង​លើ​បណ្តាញ​សង្គម ក្នុង​កម្មវិធី Cambodia Idol រដូវ​កាល​ទី​៣​។​

​តារាចម្រៀង សោភា ទេពី ដែល​កំពុង​ទទួល​ការគាំទ្រ កាន់តែខ្លាំង​ឡើង​ពី​យុវវ័យ​និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នោះ​ត្រូវបាន​ប៉ានស្មាន​អាច​​នឹង​លើក​ពានរង្វាន់​ពី​កម្មវិធី Cambodia Idol ប្រសិនបើ​នាង​អាចឈាន​ដល់​វគ្គ Live Show នាពេល​ខាងមុខនេះ​។

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨​ក្នុង​បរិវេណ​សាលា​ភូមិន្ទ​ភ្នំពេញ​ដែលមាន​ពិធី​រៀបចំ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​​ដើម្បី​និស្សិត​ក្រី​នោះ កញ្ញា សោភា ទេពី បានបង្ហាញ​វត្តមាន​ដោយ​ស្ម័គ្រចិត្ត​ឡើង​ច្រៀង​មិន​កំរៃ និង​បង្ហាញ​សមត្ថភាព​ជាថ្មី​បន្ថែមទៀត​។ នាង​បាន​បញ្ចេញ​សំនៀង​កាន់តែ​ល្អ​ខ្លាំង​ជាង​មុន​ដែល​ពិ​រោះ​ទាំង​បទ ធម្មតា និង​បទ រ៉េ​ប​ដែល​ធ្វើអោយ​កក្រើក​ការប្រគុំ​ព្រឹត្តិការណ៍​​សប្បុរសធម៌​ខួប​៥៨​ឆ្នាំ​សាលា​ភូមិន្ទ​ភ្នំពេញ​៕​ដោយ បូ​រិ​ន​/sn