សោភា ទេពី មាន​ខ្នងបង្អែក​ជា​មន្ត្រី​យោធា​ទើប​មិន​ខ្លាច​រឿង​រញ៉េរញ៉ៃ(វីដេអូ)​

820

(​ភ្នំពេញ​)៖ ជា​អ្នករបាំ​អប្សរា និង​អ្នកចម្រៀង​វ័យក្មេង កញ្ញា សោភា ទេពី​បាន​បង្ហើប​ពី​វត្តមាន​ខ្នងបង្អែក​ធំ​របស់​នាង​ក្នុង​ជួយ​ជ្រែង​​លើ​វិថី​សិល្បៈ​ឱ្យ​ល្បី​និង​រីកចម្រើន​ទៅមុខ​ដោយ​មិន​ខ្លាច​រឿង​រញ៉េរញ៉ៃ​ឬ​បញ្ហា​បុរសៗ​តាម​ចោល​រោម​សុំ​ស្នេហ៍​។​

​តារា​ទើបតែ​វ័យ​ឆ្នាំ​១៦ ដែល​បានធ្វើ​ពិធី​ខួបកំណើត​របស់​នាង​កាលពី​យប់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៧ បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​មាន​​មនុស្សី​ពីរ​នាក់​រង់ចាំ​និង​មែ​ល​ថែ​នោះ​គឺ ឪពុក​របស់​នាង និង​បងស្រី​របស់​នាង​ដែល​ខ្នងបង្អែក​ធំ​សម្រាប់​ជីវិត​របស់​នាង​ហើយ​មនុស្ស​​ទាំងពីរ​នាក់​នេះ​សុទ្ធតែ​ត្រៀម​ចេញមុខ​ការពារ និង ជា​មនុស្ស​ទំនុប​បំរុង​លើ​នាង​មិនឱ្យ​ពិបាក​ដើម្បី​កូនស្រី​និង​ជា​ប្អូនស្រី​។

ឪពុក​របស់​នាង​គឺជា​មន្ត្រី​មាន​ឋានៈ​ធំ​ក្នុង​ក្រសួងការពារជាតិ​និង​មន្ត្រី​យោធា​ការពារ​ព្រំដែន​ម្នាក់​។ ​ចំណែក​បងស្រី​របស់​នា​ង​ជា​អ្នកមាន​ដែលមាន​មុខ​របប​ច្រើន​ហើយ​ជា​ថៅកែ​ស្រី​បើក​ក្លឹប​កម្សាន្ត​សប្បាយ​ខារ៉ាអូខេ​ដ៏​ធំ​មួយ​។​

​គ្រាន់តែ​ថ្ងៃ​ខួបកំណើត​របស់​នាង​កាលពី​ថ្មីៗ​នេះ នាង​ទទួលបាន​កាដូ​តម្លៃ​ជាង​បួន​ម៉ឺន​ដុល្លារ ជា​រថយន្ត Toyota Tundra 2010 ពី​ឪពុក​របស់​នាង​។​

​តារា​ស្រី​ទើប​ពេញរូបពេញរាង​ដ៏​ស្រស់ស្អាត​រូបនេះ​បាន​និយាយថា “​ខ្ញុំ​ជា​សិល្បៈ​របាំ​បុរាណ​ដែល​ចូលរៀន​តាំងពី​អាយុ​៦​ឆ្នាំ​ហើយ​ម្យ៉ាង​ខ្ញុំ​​ស្រលាញ់​វិស័យ​ចម្រៀង​ទៀត​រហូតដល់​ចេះ​តាំង​ពីបទ​ដើមៗ និង​អាច​ទទួល​ច្រៀង​គ្រប់​កម្មវិធី​ផងដែរ​។​ ខ្ញុំ​ទទួល​ច្រៀង​តាម​ពិធី​កម្ម​​តាំងពី​ខ្ញុំ​នៅ​តូច​ហើយ​បាន​ប្រហែល​៩​ឆ្នាំ​មកហើយ​។ ខ្ញុំ​ចេះ​រាំ​របាំង​បុរាណ​ច្រើន ហើយ​ពិសេស​ជំនាញ​របាំ​អប្សរា​និង​របាំ​ជូនពរ​”​។​

​តារា​ស្រី​រូបនេះ​បាន​បង្ហើប​ថា នាង​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយ​តារាចម្រៀង​ល្បី​មួយរូប សម្រាប់​ក្នុង​អនាគត ។ ​បើទោះបីជា​វិស័យ​សិល្បៈ​មិនសូវ​អា​ចរក​ចំណូល​ច្រើន​ជា​ពិតមែន​ប៉ុន្តែ​នាង​មិន​បោះ​ជា​អាជីព​អ្នកសិល្បៈ​ទាំង​ជា​របាំ​បុរាណ​និង​អ្នកចម្រៀង​​ឡើយ ដោយមាន​ចិត្ត​ផ្តូ​រ​ផ្តាច់​ចង់​ក្លាយជា​តារា​ល្បី​មួយ​រួប ដោយ​តាំងចិត្ត​មិន​ខ្លាច​បញ្ហា​អ្វី​ឡើយ​៕ ដោយ ៖បូរិន