សំងំ​ជក់​គ្រឿងញៀន​ក្នុងផ្ទះ​: អ្នកជិតខាង​ប្តឹង​នគរបាល​ចាប់ខ្លួន​៤​នាក់ និង​ថ្នាំញៀន​១៤​ថង់​

1530
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: យុវជន​៤​នាក់​បាន​បបួលគ្នា​ទៅ​ជក់​គ្រឿងញៀន​នៅក្នុង​ផ្ទះ ត្រូវ​អ្នកជិតខាង​ប្តឹង​រាយ​កាណ៍​ឲ្យ​នគរបាល​ក្រុង​ប៉ោយប៉ែត បង្ក្រាប​រូ​ចក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​កន្លងមក​។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឆ្មក់​ចូល​បង្ក្រាប​ឃាត់ខ្លួន​ពួកគេ ដែល​កំពុង​សំងំ​ជក់​គ្រឿងញៀន រសៀល​ម៉ោង​៣​និង ២៥​នាទី ថ្ងៃទី​១៧​ខែឧសភា ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​បន្តថា ជនសង្ស័យ​៤​នាក់ ១.​ឈ្មោះ ហ៊ួ​រ ស​ម្ភ​ស្ស អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ២.​ឈ្មោះ តិ ឌី​ណា អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១​។ ៣.​ឈ្មោះ ហ៊ួ​រ ភក្តី អាយុ ២៦​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ក្រុង​ប៉ោយប៉ែត​។ និង​៤.​ឈ្មោះ ឈុំ លី​ម៉េង អាយុ ២៦​ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ​ផ្កាយ​៥ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ក្រុង​ប៉ោយប៉ែត​។​

​ចំណែក​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ទទួល​ជនសង្ស័យ និង​វត្ថុតាង​ដើម្បី​កសាង​បញ្ជូន​បន្តទៅ​តុលាការ ឲ្យ​ដឹងថា សម្ភារៈ​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន ១៤​ថង់​តូច និង​ជនសង្ស័យ​ទាំង​៤​នាក់​នោះ ត្រូវបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា​៕ ល​