សំណង់​ខុសច្បាប់​ក្នុង​ឧទ្យាន​អង្គរ​ជាង​១០០​ករណី​ត្រូវបាន​ក្រុមការងារ​រុះរើ​និង​ម្ចាស់​សំណង់​ស្ម័គ្រចិត្ត​រុះរើ​ខ្លួនឯង​

957
ចែករម្លែក

ភ្នំពេញៈ​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៤​ខែសីហា​នេះ​ថា​គិត​មក​ត្រឹម​ថ្ងៃទី​១៣ ខែសីហា គឺមាន​រយៈពេល​៤​ថ្ងៃ​ហើយ​នៃ​យុទ្ធនា​ការរុះរើ​សំណង់​ខុសច្បាប់​ក្នុង​ឧទ្យាន​អង្គរ ដែល​អនុវត្ត​ដោយ​ក្រុម​គណៈកម្មការ​ចម្រុះ រួមមាន​អាជ្ញាធរ​ជាតិ​អប្សរា​និង​រដ្ឋបាល​ខេត្តសៀមរាប រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ប្រភព​ដដែល​បន្តថា​លទ្ធផល​ការងារ​ដែល​ទទួលបាន​ពី​គោលដៅ​នានា​មាន ក្រុង​សៀមរាប ស្រុក​បន្ទាយស្រី ស្រុក​ប្រាសាទបាគង និង​ស្រុក​អង្គរធំ​គឺមាន​សំណង់​ខុសច្បាប់​ចំនួន​១០៩​ករណី​ក្នុងនោះ​៦៥​ករណី​ត្រូវបាន​រុះរើ​រួចរាល់​ជា​ស្ថាពរ​ដោយ​ក្រុម​គណៈកម្មការ​ចម្រុះ​និង​៤៤​ករណី​ម្ចាស់​សំណង់​បាន​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចសន្យា​រុះរើ​ដោយ​ខ្លួនឯង តែ​នៅ​មិនទាន់​រុះរើ​រួចរាល់​នៅឡើយ​។​

​ក្រុម​គណៈកម្មការ​ចម្រុះ​នឹង​បន្ត​កិច្ចការ​នេះ​រហូត​បញ្ចប់​ទៅតាម​គ​ម្រោ​ង ហើយ​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​ស្ម័គ្រចិត្ត​ក្នុងការ​រុះរើ​សំណង់​ខុសច្បាប់ និង​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ជា​បន្តទៀត ចៀសវាង​ការខូចខាត​ទ្រព្យសម្បត្តិ​និង​ផលប្រយោជន៍​ធ្ងន់ធ្ងរ​៕MN
ដោយៈបញ្ញាសាស្រ្ត

សំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរដែលកំពុងរុះរើ(រូបអាជ្ញាធរអប្សរា)