សំណង់​ធំៗ ពិសេស​ក្នុង​ប្លុក​កា​ស៊ីណូ​នា​ក្រុង​ប៉ោយប៉ែត​ស្ទើរ​ទាំងអស់​គ្មាន​ច្បាប់ ហើយ​ម​ន្រ្តី​មិន​ហ៊ាន​ប៉ះ​

185
ចែករម្លែក
រូបថត : សំណង់​ធំៗ ពិសេស​ក្នុង​ប្លុក​កា​សុ​ី​ណូ​នា​ក្រុង​ប៉ោយប៉ែត​ស្ទើរ​ទាំងអស់​គ្មាន​ច្បាប់ ហើយ​ម​ន្ត្រី​មិន​ហ៊ាន​ប៉ះ ( រូប​: ភ្នំ​ស្វាយ​)

ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ : មន្ត្រី​ជំនាញ​អះអាងថា សំណង់​ធំៗ ពិសេស​ក្នុង​ប្លុក​កា​ស៊ីណូ​នា​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ស្ទើរ​ទាំងអស់​គ្មាន​ច្បាប់ ហើយ​ម​ន្ត្រូ​ី​ក៏​មិន​ហ៊ាន​ប៉ះ មិនមាន​ការសហការ​ពី​ម្ចាស់​សំណង់ ពី​ក្រុម​ជាងសំណង់​ដែរ ។​

លោក​ឡុង វុ​ធ អនុប្រធាន​ម​ន្ទិ​រ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​(​ទទួលបន្ទុក​សំណង់​) ជម្រាប​គណ​:​កម្ម​ការជំនាញ​របស់​រដ្ឋសភា​និង​ក៏​ប្រាប់​សារ​ព៍​ត័​មាន​កន្លងមក​ដូចខាងលើ ហើយ​ថា​ការងារ​នេះ​អាច​ប្រសើរឡើង​ក្រោយ​ឧ​ប​ទ្ទ​ហេតុ​បាក់​រលំ​អគារ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ក្រសួង​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម​និង​សំណង់​បានចេញ​បទបញ្ជា វិធានការ​តឹងរឹង​លើ​សំណង់​ឡើងវិញ​នោះ ។​

លោក​បាន​បន្តថា​: សំណង់​ភាគតិច​ប៉ុណ្ណោះ​ដែលមាន​ច្បាប់​សាងសង់ ។ ឯ​បញ្ហា​ប្រឈម លំបាក​ជាងគេ​គេ​គឺ​សំណង់​យក្ស​ក្នុង​ប្លុក​កា​សុ​ី​ណូ និង​ភាគច្រើន​ជា​របស់​ថៅកែ​កា​សុ​ី​ណូ​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ ។​

ជាងនេះទៅទៀត ម្ចាស់​សំណង់​និង​ក្រុម​ជាង​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សំណង់​និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រង់​ទិន្ន​ន៍​យ ចុះ​ត្រួតពិនិត្យ​សំណង់​ឡើយ ហើយ​មិន​អនុញ្ញាតិ​អោយ​មន្ត្រី​ចូលក្នុង​ការដ្ឋាន​សំណង់​គេ​ផង ។​

ម្យ៉ាងទៀត ម​ន្ទិ​រ​ក៏មាន​មន្ត្រី​ជំនាញ​សំណង់​នេះ​តិចតួច​ផងដែរ ។​

ការ​ថ្លែង​របស់​មន្ត្រី​ជំនាញ​នេះ ខណ​:​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​និង​សំណង់ សហការ​ជាមួយ​ម​ន្ទិ​រ អាជ្ញាធរ​ដែនដី​និង​កម្លាំង​សមត្ថកិច្ច​បាន​នឹង​កំពុង​ចុះ​ត្រួតពិនិត្យ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត ក៏​ដូច​ទូទាំង​ខេត្ត​និង​ប្រទេស ។​

យោង​របាយការណ៍​ការ​ងារ​សំណង់​របស់​ម​ន្ទិ​រ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ​អោយដឹងថា : ក្នុងឆ្នាំនេះ សំណង់​សុំ​គោលការណ៍​អនុញ្ញាតិ​សាងសង់​ថ្នាក់​ខេត្ត​និង​ច្រកចេញ ចូល​តែមួយ​ក្នុង​បាន​៦០១​ច្បាប់ ផ្ទៃ​កម្រាល​សំណង់​ជិត​៩០០.០០០​ម៉ែត្រក្រឡា ផ្ទៃ​កម្រាល​របង​ជាង​១.៦​មឺ​ុ​ន​ម៉ែត្រក្រឡា ទុន​សាងសង់​ជាង​៣៦០​លាន​ដុល្លា​សរ​អា ។​បើក​ការដ្ឋាន​សំណង់​៥០​ការដ្ឋាន​និង​ចេញ​លិខិត​អនុញ្ញាតិ​ប្រកប​អាជីវកម្ម​ក្រុម​ជាង ១៣​ក្រុម។


ម្ចាស់​សំណង់​ធំៗ​ក្នុង​ប្លុក​កា​ស៊ីណូ​នៅ​ប៉ោយប៉ែត មិនអាច​ទាក់​ទង់​បំភ្លឺ​បាន​។ តែ​ម្ចាស់​សំណង់​ក្រៅ​ប្លុក​កា​ស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​មួយចំនួន​ប្រាប់​សារ​ព៍​ត័​មាន​ថ្ងៃទី​៤​ខែកញ្ញា​ថា : ការ​ឃើញ​តៗ​គ្នា​និង​សុំ​ការយោគយល់​ពី​មន្ត្រី​ក្នុងការ​សាងសង់ ក៏​ធ្វើ​ធ្វើអោយមាន​ការសាងសង់​បណ្តោះអាសន្ន​សិន ហើយ​មិនទាន់​សុំច្បាប់ ។​

តែ​ខ្លះទៀត បាន​លួច​សាងសង់​ដោយ​អត់​ច្បាប់​តែម្តង ខណ​:​មន្ត្រី​មិនទាន់​ទៅ​ត្រួតពិនិត្យ​ដល់​៕