សំណង់​បុរាណ​ដ៏​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក​, ខ្លះ​សង់​នៅ​មាត់ជ្រោះ ខ្លះ​សង់​លើ​កំពូល​ថ្មភ្នំ​

1134
ចែករម្លែក

​ប្រសិនបើ​អ្នកខ្លាច​ទី​ខ្ពស់ រូបភាព​ទាំងនេះ​អាចធ្វើឱ្យ​អ្នក​បែកញើស​បាតដៃ​។​

​នោះ​គឺ​ដោយសារតែ​រូបភាព​ទាំងនេះ​បង្ហាញ​ពី​សំណង់​សង់​លយ​មាត់ជ្រោះ​ដ៏​គ្រោះថ្នាក់​បំផុត​នៅលើ​ពិភពលោក ក្នុងនោះ​មាន​វត្ត​អារាម ប្រាសាទ ព្រះវិហារ​គ្រិស្ត និង​ផ្ទះ សង់​នៅលើ​ជញ្ជាំង​ថ្មភ្នំ និង​មាត់ជ្រោះ​ដោយ​ពួក​អ្នក​សាងសង់​មិន​ខ្លាច​ទី​ខ្ពស់​។​

​សំណង់​ខ្លះ​មិនអាច​ឡើងទៅ​ដល់​ងាយៗ​បានឡើយ ទាល់តែ​អ្នក​ដែល​ពាក់​ស្លាប​សម្រាប់​ហោះហើរ ឬ អ្នក​ដែលមាន​ជំនាញ​ឡើង​ផ្ទាំង​ថ្ម​ទើប​ទៅរួច​។​

​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល គឺថា​សំណង់​មួយចំនួន​នៅក្នុង​រូបភាព​ទាំងនេះ​បាន​ឈរ​យ៉ាងរឹងមាំ​នៅ​កន្លែង​ដដែល​អស់​រាប់រយឆ្នាំ​ឬ​សូម្បី​រាប់ពាន់​ឆ្នាំ បើទោះបីជា​វា​ស្ថិតនៅ​ទីតាំង​ប្រកបដោយ​គ្រោះថ្នាក់​ក៏ដោយ​។​

​សំណង់​មួយ​ក្នុងចំណោម​សំណង់​ចាស់​ជាងគេ​បំផុត​គឺ​វត្ត​ព្យួរ​លើ​ជញ្ជាំង​ភ្នំ​នៅ​សាន​ស៊ី ( Hanging Temple of Shanxi) ដែល​ត្រូវបាន​សាងសង់ឡើង​ក្នុងប្រទេស​ចិន​ក្នុង​ឆ្នាំ ៤៩១​។​

​សំណង់​ផ្សេងទៀត​ដែល​មិនមាន​សុ​វ​តិ្ថ​ភាព​ដែរនោះ​រួមមាន​វិហារ​គ្រិស្ត Saint-Michel d’Aiguilhe នៅ​ជិត​ជ្រលង​ឡឺ​ពុ​យ​អង់​វើ​ឡេ (Le Puy-en-Velay) នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​ដែល​ត្រូវបាន​សាងសង់​ឡើងលើ​កំពូល​ថ្មភ្នំ​ភ្លើង និង​វត្ត​អារាម​ទ្រី​នី​ធី​ដ៏​ពិសិដ្ឋ (Monastery of the Holy Trinity) ស្ថិតនៅលើ​កំពូល​ថ្មភ្នំ​នៅ​ទីក្រុង​មេ​តេ​អូ​រ៉ា (Meteora) នៅ​កណ្តាល​ប្រទេស​ក្រិ​ក​។ តោះ​អូស​ទៅខាង​ក្រោម​ដើម្បី​មើល​សំណង់​ដទៃទៀត​៕ ដោយ៖ កញ្ញាដាលីស

វិហារ​គ្រិស្ត Saint-Michel d’Aiguilhe អាយុ​ជាង ១០០០ ឆ្នាំ សង់​នៅ​ជិត​ជ្រលង​ឡឺ​ពុ​យ​អង់​វើ​ឡេ (Le Puy-en-Velay) នៅ​ភាគខាងត្បូង​ប្រទេស​បារាំង
វិហារ​គ្រិស្ត Katskhi Pillar ក្នុងប្រទេស​ហ្ស​ក​ហ្ស៊ី សង់​ក្នុង​ឆ្នាំ ១៩៤៤
វត្ត Monastery of the Holy Trinity សង់​ក្នុង​ឆ្នាំ ១៣៩២ ក្នុងប្រទេស​ក្រិ​ក
ទីក្រុង Bonifacio សង់​លើ​មាត់ជ្រោះ​នៅលើ​កោះ Corsica ក្នុងប្រទេស​បារាំង
វត្ត​ព្យួរ​លើ​ជញ្ជាំង​ភ្នំ​នៅ​សាន​ស៊ី ប្រទេស​ចិន សង់​ក្នុង​ឆ្នាំ ៤៩១
ភូមិ Castellfollit de la Roca សង់​លើ​មាត់ជ្រោះ​តាំងពី​មជ្ឈិមសម័យ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ
វត្ត Popa Taungkalat សង់​នៅលើ​កំពូលភ្នំ Popa ក្នុងប្រទេស​មី​យ៉ាន់​ម៉ា
សំណង់​ទោល​សង់​នៅលើ​កោះ Gaztelugatxeko Doniene នៅ​ឆកសមុទ្រ Biscay ប្រទេស​អេ​ស្ប៉ា​ញ
ផ្ទះ Casas Colgadas សង់​លើ​ថ្មភ្នំ​នៅ​ខេត្ត Cuenca ប្រទេស​អេ​ស្ប៉ា​ញ
វត្ត Paro Taktsang សង់​ក្នុង​ឆ្នាំ ១៦៩២ នៅ​តំបន់ភ្នំ​ហេមពាន្ត​ក្នុងប្រទេស​ប៊ូ​តង់
ប្រាសាទ Swallow’s Nest Castle សង់​នៅ​ជ្រលង Aurora ក្នុង​ឆ្នាំ ១៩១១ ក្នុង​តំបន់​គ្រី​មេ (​សព្វថ្ងៃ​រុស្ស៊ី​គ្រប់គ្រង​)
បង្គោល​ភ្លើង​ហ្វា Nugget Point Lighthouse សង់​ក្នុង​ឆ្នាំ ១៨៧០ ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់
ទីក្រុង Corte ក្នុងប្រទេស​បារាំង
ភូមិ Manarola ក្នុងប្រទេស​អ៊ីតាលី
ភូមិ Vernazza ក្នុងប្រទេស​អ៊ីតាលី
ប្រាសាទ Dunnottar ក្នុងប្រទេស​ស្កុ​តឡែ​ន
#