សំណាក​ចំនួន​៥​មុខ​ត្រូវបាន​នាំមក​មន្ទីរពិសោធន៍ បន្ទាប់ពី​១០​នាក់​ស្លាប់​និង​ប្រមាណ​១០០​នាក់​ចូល​ពេទ្យ​

954
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុមមន្ត្រី​ជំនាញ​បាន​ប្រមូលយក​សំណាក​ចំនួន​៥​មុខ រួមមានៈ ទឹក​, ស្រាស​, ស្រា​លាយ​​​តា​ប៉ែ​,​បាយ​ស្រា​និង​មេតំបែ​យកមក​ដល់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៅ​រាជធានី​ភ្នំពេញ​ហើយ​ដើម្បី​ពិនិត្យ​រក​មូលហេតុ​ពិត​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន​១០​ស្លាប់ និង​ប្រមាណ​១០០​នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ដំបូង​គេ​ដាក់​ការសង្ស័យ​លើ​ការពុល​ទឹក និង​ចំណី​។​
​ករណីនេះ​បានកើត​នៅ​ឃុំ​ក​ន្តួ​ត ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ ដែល​បាន​កើតឡើង​ពីថ្ងៃ​ទី​៣ រហូតមក ដល់​ថ្ងៃទី​៦ ខែឧសភា នេះ​។​

មន្រ្តីជំនាញទៅយកសំណាកមកពិសោធន៍

​មន្ត្រី​នាយកដ្ឋាន​កាំកុងត្រូល​បាន​ឲ្យ​ដឹងថា មន្ត្រី​នាយកដ្ឋាន​កាំ​កុង​ត្រូវបាន​យក​សំណាក​ចំនួន ៥​មុខ រួមមាន​៖ ទឹក ,​ស្រាស​, ស្រា​លាយ​តា​ប៉ែ​, បាយ​ស្រា​និង​មេតំបែ ។​សំណាក​នេះ​នឹង​មកដល់​មន្ទីរ ពិសោធន៍​របស់​អគ្គ​នាយក​ដ្ឋា​ន​កាំកុងត្រូល​នៅ​រាជធានី​ភ្នំពេញ​វេលា​ថ្ងៃត្រង់​ទី​៦​ខែឧសភា​នេះ​។​

​ចំណែក​លោក​ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​វេលា ថ្ងៃត្រង់​ទី​៦​ខែឧសភា​ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ចំនួន​១០​នាក់​បាន​ស្លាប់​និង​ជិត​១០០ នាក់ មាន​អា​ការៈ​មិន​ស្រួល ដោយ​សង្ស័យ​ការប្រើប្រាស់​ទឹក​ព្រែ​កមាន​សារធាតុពុល នៅ​ចំណុច​យ៉ែ ភូមិ​អាល​ច និង​ចំណុច​ទេ​ចម្លង ក្នុងភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​បញ្ជាក់ថា “​មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​១០​នាក់ ស្លាប់​និង​ជិត​១០០​នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្ស័យ​ប្រើប្រាស់​ទឹក​។​ករណីនេះ​សង្ស័យ​ការប្រើប្រាស់​ទឹក​ព្រែក​ដែល​ថ្នាំ​បាញ់​ស្មៅ​ហូរ​ចូល​។​ចំណែក​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ព្រែក​ត្រូវបាន​ក្រុម​ជំនាញ​កំពុង​សាកសួរ​”​។ ក្រុមការងារ​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ នៃ​ការពុល​ទឹក​នេះ ប៉ុន្តែ​មិនទាន់ រក​ឃើ​នៅឡើយ​ទេ​។ ប៉ុន្តែ​ព័ត៌មាន​បឋម​សង្ស័យ​មកពី​ថ្នាំ​បាញ់​ស្មៅ​ហូរ​ធ្លាក់ចូល​ទឹក​ព្រែក ហើយ​ក្រុម ជំនាញ​កំពុងតែ​ប្រមូល​ព័ត៌មាន​។​

ជនរងគ្រោះដែលកំពុងព្យាបាលជំងឺនៅផ្ទះ

​ប្រជាពលរដ្ឋ​ទាំង​១០​នាក់ ដែល​ស្លាប់ មានឈ្មោះ ១.​ឈ្មោះ សៅ ណាន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​។ ២.​ឈ្មោះ គ្រង អៃ ភេទ​ស្រី អាយុ​៧០​ឆ្នាំ​។ ៣.​ឈ្មោះ ផាត់ កា​នន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​។ ៤.​ឈ្មោះ តា​រ៉​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។ ៥.​ឈ្មោះ ម៉ម ហេង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ និង​ទី​៦.​ឈ្មោះ ស្រន ស្រ៊ន​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​។​ចំណែក​បួន​នាក់​ទៀត​បាន​ស្លាប់​កាលពី​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែឧសភា ៕​មន​