សំណាងល្អ​លោត​ចុះ​ពី​ឡាន​ទាន់ កុំ​អី​ចូល​ឆ្នាំង​ក្លាយជា​ចំណី​របស់​មនុស្ស​បាត់​

1160
ចែករម្លែក

​កូនជ្រូក​ញី​មួយ​ក្បាល ដែល​គេ​ដឹក​តាម​រថយន្ត​ឆ្ពោះទៅ​ទីសត្តឃាត​នៅ​រដូវក្តៅ​នេះ​បាន​លោត​ចុះ ពី​រថយន្ត​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួយ​កាលពី​ថ្ងៃទី​២៩ ខែមិថុនា ហើយ​បាន​បាក់ជើង​ម្ខាង​។

​កូនជ្រូក​ឈ្មោះ ភី​កខ​លស៍ (Pickles) ដែលមាន​អាយុ​ទើបតែ​បី​សប្តាហ៍​នេះ​បាន​លោត​ពី​រថយន្ត នៅលើ​កំណាត់​ផ្លូវ​ហាយវ៉េ ដែលមាន​ចរាចរណ៍​អ៊ូអរ​មួយ​ស្ថិតក្នុង​រដ្ឋ​មីសួ​រី (Missouri) សហរដ្ឋអាមេរិក ហើយ​ជា​សំណាងល្អ​បាន​អ្នកបើកបរ​ចិត្តធម៌​ម្នាក់​ជួយសង្គ្រោះ​ទាន់ពេលវេលា​។

​បន្ទាប់មក អ្នក​ជួយសង្គ្រោះ​បានប្រគល់​វា​ឱ្យទៅ​អង្គ​សង្គ្រោះ​សត្វ Randy’s Rescue Ranch នៅ​ទីក្រុង​អូ​ល ហ្វា​ឡុ​ន (Old Fallon) រដ្ឋ​អ៊ី​លីណ​យស៍ (Illinois) ហើយ​ពេលនេះ វា​រស់នៅ យ៉ាង​សុខសាន្ត​ប្រៀប​ដូច​ម្ចាស់​ក្សត្រិយ៍​ក្រោម​ការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​បុគ្គលិក​អង្គការ ជាពិសេស​លោក រែ​ន​ឌី ហ្គ្រី​ម (Randy Grim) វ័យ ៥៦ ឆ្នាំ​ដែលជា​ស្ថាបនិក អង្គការ​នេះ​៕ ប្រែ​សម្រួល​: ខុម