សំណាង​ដែរ​ដែល​បាន​ឆ្កែ​ខាំ​ស៊ី​លិខិតឆ្លងដែន កុំ​អី​ជាប់​…

254
ចែករម្លែក

​ស្ត្រី​ចិនតៃវ៉ាន់​ម្នាក់​មាន​ផែនការ​ធ្វ​ដំណើរ​ទៅ​កាន់​ទីក្រុង​វូ​ហាន​កាលពី​ពេលមុន​នេះ​ក្នុង​ខែ​នេះ​តែ​ដោយសារ​ឆ្កែ​របស់​គាត់​ខាំ​បំផ្លាញ​លិខិតឆ្លងដែន​ធ្វើអោយ​គាត់​ខកខាន​មិន​បាន​ទៅ​កាន់​ទីក្រុង​ដែល​រង​ការវាយប្រហារ​ដោយ​វីរុស​គួរអោយខ្លាច​នេះ​។​

​ម្ចាស់​ឆ្កែ​បាន​ថត​បង្ហោះ​រូប​លិខិតឆ្លងដែន​រហែក ជាមួយនឹង​ឆ្កែ​របស់​គាត់ ឈ្មោះ​គីមី ។​

​កាលពី​ថ្ងៃ​១៣​មករា នៅពេល​ឆ្កែ​បំផ្លាញ​ឯកសារ​ធ្វើដំណើរ ស្ត្រី​ដែល​មិន​សប្បាយ​ចិត្ត​នេះ​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ថា «​ខ្ញុំ​ទៅ​កាន់​បន្ទប់​និង​បាន​ឃើញ​បែប​​នេះ​!»​។​មានន័យថា គាត់​មិនអាច​ទិញ​សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ហ៊ូ​បេ និង​បង្ខំចិត្ត​លុបចោល​ការធ្វើដំណើរ​ទៅ​ទីនោះ​។​

​ចាប់តាំងពី​ពេលនោះ​មក ក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​បេ ត្រូវ​បិទ ក្រោយ​ការផ្ទុះ​វីរុស​និង​ចម្លង​ជម្ងឺ​ពេញ​ទីក្រុង​។​

ស្ត្រី​ដែល​មាន​ផែនការ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វូ​ហាន​នៅ​ខែ​នេះ​បាន​អរគុណ​ឆ្កែ​ដែល​បាន​ស៊ី​បំផ្លាញ​លិខិត​ឆ្លង​ដែល​បាន​បង្ខំ​អោយ​គាត់​លុបចោល​ដំណើរ​ទៅ​កាន់​ទី​​ក្រុង​របស់​ចិន​មួយ​នេះ​នៅពេល​វា​ចាប់ផ្តើម​ផ្ទុះ​វីរុស​ឆ្លង​

​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ទី​២៦​មករា​នេះ មនុស្ស​៨០​នាក់​ហើយ​បាន​ស្លាប់​ដោយ​វីរុស​នេះ​នៅ​ចិន ភាគច្រើនបំផុត​នៅ​វូ​ហាន និង​ប្រមាណ​២.៧០០​នាក់​ទៀត​ឆ្លង​។​

​នៅពេល​ក្រុង​វូ​ហាន​នៅតែ​បិទ​ខ្ទប់​មិនអោយ​មាន​ការធ្វើដំណើរ​ចេញចូល ដោយ​ជន​បរទេស​មួយ​ចំនួន​ធំ​ជាប់​នៅ​ទីនោះ​ផង ស្ត្រី​តៃវ៉ាន់​នេះ​បានប្រែក្លាយ​ការមិន​​សប្បាយចិត្ត​ចំពោះ​ឆ្កែ​របស់​នាង​មក​ជា​អរគុណ​វា ដោយ​គាត់​បាន​និយាយថា « ឆ្កែ​នេះ​ពិតជា​បាន​ជួយ​ការពារ​ខ្ញុំ​។​ក្រោយ​ពី​លិខិតឆ្លងដែន​របស់ខ្ញុំ​ត្រូវ​វា​ខាំ​បំផ្លាញ​​វីរុស​ចាប់ផ្តើម​បង្ហាញខ្លួន​នៅ​ទីនោះ​។​សំណាង​ណាស់ ឯង​បាន​រារាំង​ដំណើរ​របស់​ខ្ញុំ​»៕​ប្រែ​សម្រួល​៖​វាសនា​