សំណាង​មែន​! បើក​ម៉ូតូ​បុក​ប៉ា​រ៉ា​ស់ដែក​សុវត្ថិភាព បោក​ក្បាល​ដួល​លើផ្លូវ​រថភ្លើង ប៊ិះ​ត្រូវ​រថភ្លើង​កិន​ស្លាប់ កុំ​តែ​បាន​…

1716
ចែករម្លែក

នេះ​គឺជា​ពេលវេលា​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​ស្ត្រី​ជា​អ្នកបើក​ម៉ូតូ​ម្នា​ក់បាន​បោក​ក្បាល​នឹង​ប៉ា​រ៉ា​ស់ដែក​សុវត្ថិភាព ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ប៊ិះ​ត្រូវ​រថភ្លើង​កិន​។​

​អ្នកបើក​ម៉ូតូ​វ័យ​កណ្តាល​រូបនេះ​មិនបាន​កត់សម្គាល់ឃើញ​ប៉ា​រ៉ា​ស់ដែក​ពណ៌​ក្រហម​និង​ស​ជាមួយ​ភ្លើង​សញ្ញា កំពុង​បិទផ្លូវ​ដើម្បី​រារាំង​យានជំនិះ​មិនឱ្យ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ក្នុង​ខេត្ត​ជុម​ផន ប្រទេស​ថៃ​នោះទេ​។​

​វីដេអូ​នៃ​ឧបទ្ទវ​ហេតុនេះ​បានបង្ហាញ ស្ត្រី​រូបនោះ​បាន​បើក​ម៉ូតូ​ទៅបុក​ប៉ា​រ៉ា​ស់​បោក​ក្បាល​នឹង​របា​ដែក​នោះ បណ្តាលឱ្យ​គាត់​ដួល​កៀក​នឹង​ផ្លូវដែក​។ ដោយសារ​គាត់​ដួល​ផ្ងាក​មក​ក្រោយ គាត់​គ្មាន​កម្លាំង​ឯណា​ឈោងដៃចាប់​កាន់ចង្កូត​ងើបឡើង​ភ្លាមៗ​បានទេ​។

​សំណាងល្អ អ្នកយាម​ស្ថានីយ​រថភ្លើង លោក ភី​ចិត មឿ​ន​កែវ បាន​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ​ស្ត្រី​ដ៏​ស្រឡាំងកាំង​នោះ និង​ទាញ​ម៉ូតូ​ចេញពី​ផ្លូវដែក មុនពេល​ចាប់ទាញ​ស្ត្រី​នោះ​ទៅ​កន្លែង​សុវត្ថិភាព ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ មុន​ពេលដែល​រថភ្លើង​បើក​យ៉ាង​លឿន​ឆ្លងកាត់​ទីនោះ​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​រងគ្រោះ​រួចផុតជីវិត ក្រោយ​អ្នកយាម​ស្ថានីយ​រថភ្លើង​មកជួយ​ទាន់ពេល