សំណាង អេ​លី​ណា ដែល​ជាប់​បវរកញ្ញា​ច​ក្រ​វាល​កម្ពុជា​២០១៩​មាន​អាយុ​ត្រឹម​១៨​ឆ្នាំ​

834
ចែករម្លែក
  • 26
    Shares
សំណាង អេ​លី​ណា ដែល​ជាប់​បវរកញ្ញា​ច​ក្រ​វាល​កម្ពុជា​២០១៩​មាន​អាយុ​ត្រឹម​១៨​ឆ្នាំ​

ដោយៈ បូ​រិ​ន​/ភ្នំពេញ​៖ បេក្ខភាព​ចូលរួម​បវរកញ្ញា​ចក្រវាល​កម្ពុ​ជា​លើក​សុទ្ធតែ​ក្មេងៗ​និង​ពេញវ័យ​ស្រស់ស្អាត ហើយ​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ ការប្រកួត​បាន​រកឃើញ​អ្នក​ជាប់​លេខ​១​ហើយ​គឺ​កញ្ញា សំណាង អេ​លី​ណា វ័យក្មេង​។​មាន​សម្រស់​ញញឹម​គួរឱ្យ​ស្រលាញ់​និង​មាន​អាយុ​១៨​ឆ្នាំ​ពេញវ័យ​តែម្តង​។

​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​២០១៩ (Miss Universe Cambodia 2019) ក្នុងចំណោម​បេក្ខភាព​២៥​រូប គណៈកម្មការ​បាន​វាយតម្លៃ​រកឃើញ​ម្ចាស់​មកុដ​ថ្មី គឺ​បាន​ទៅលើ​កញ្ញា សំណាង អេ​លី​ណា អាយុ​១៨​ឆ្នាំ មកពី​រាជធានី​ភ្នំពេញ ។​នាង​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កំពុង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។​

​ម្ចាស់​មកុដ​ថ្មី​បវរកញ្ញា​ចក្រវាល​កម្ពុ​ជា​២០១៩​រូបនេះ​បាន​ថ្លែងថា “​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅដល់​ក្រុមគ្រួសារ និង អ្នកគាំទ្រ​រូបនាង​ខ្ញុំ​ទាំងអស់​ដែល​បាន​គាំទ្រ​រូបនាង​ខ្ញុំ​តាំង​ដំបូង​នៃ​ការចាប់ផ្តើម​រហូតមក​ដល់ពេលនេះ​។ នាង​ខ្ញុំ​មានតែ​ពាក្យ​អរគុណ​ទៅដល់​ពុក​ម៉ែ បងប្អូន​។ នាង​ខ្ញុំ​សន្យាថា​និង​ខំប្រឹងប្រែង​អោយ​អស់ពី​សមត្ថភាព​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​អោយបាន​ល្អ​”​។​

​សូមបញ្ជាក់ថា ចំណែកឯ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ កញ្ញា​ថោង ម៉ា​ឡា​, ចំណាត់ថ្នាក់​លេខ​៣ កញ្ញា ច​ន សុទី​ម៉ា​, ចំណាត់ថ្នាក់​លេខ​៥ កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា និង​ចំណាត់ថ្នាក់​លេខ​៥ កញ្ញា បុណ្យ កញ្ជ​នា​ធីតា​។ សម្រាប់​កញ្ញា សំណាង អេ​លី​ណា ដែល​ជាប់​លេខ​១​នេះ​នឹងត្រូវ​តំណាងឱ្យ​ប្រទេស​កម្ពុជា​ចូល​រូ​ម​ប្រកួត Miss Universe នៅ​ចុងឆ្នាំ​២០១៩​នាពេល​ខាងមុខនេះ​៕​សរន

សំណាង អេ​លី​ណា ដែល​ជាប់​បវរកញ្ញា​ច​ក្រ​វាល​កម្ពុជា​២០១៩​មាន​អាយុ​ត្រឹម​១៨​ឆ្នាំ​
សំណាង អេ​លី​ណា ដែល​ជាប់​បវរកញ្ញា​ច​ក្រ​វាល​កម្ពុជា​២០១៩​មាន​អាយុ​ត្រឹម​១៨​ឆ្នាំ​