សំណុំរឿង​គ្រឿងញៀនៈ​តុលាការ​សម្រេច​ឃុំខ្លួន​អ្នកឧកញ៉ា គិត ធាង

486
ចែករម្លែក
  • 176
    Shares
សំណុំរឿង​គ្រឿងញៀនៈ​តុលាការ​សម្រេច​ឃុំខ្លួន​អ្នកឧកញ៉ា គិត ធាង

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ លោក​សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​អ្នកឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ពាក់ព័ន្ធ​គ្រឿងញៀន​ដ៏​ច្រើន​សម្បើម ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​តុលាការ ។

​អ្នកឧកញ៉ា គិត ធាង ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ដែល​ចែងថា​”​អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ។

​សូមបញ្ជាក់ថា សំណុំរឿង​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ មាន​ជនសង្ស័យ​ចំនួន​១៨​នាក់​ហើយ រួមទាំង​អ្នកឧកញ៉ា គិត ធាង ផង ។

​អ្នកឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​១១ ខែមីនា​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់​តុលាការ ៕សរន

រថយន្តដែលដឹកអ្នកឧកញ៉ាគិតធាង
#