សំណុំរឿង​គ្រឿងញៀន​ជាង​៩៨​គីឡូក្រាម​: ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត​

709
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​ចិន​ម្នាក់ ដែលជា​ជនសង្ស័យ​ទី​២ ពាក់ព័ន្ធ​បញ្ញើ​គ្រឿងញៀន​ជាង​៩៨​គីឡូក្រាម ផ្ញើ​មកពី​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​ប្រៃសណីយ៍​កម្ពុជា បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៣​ខែសីហា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។

​ជនសង្ស័យ​ម្នាក់​ដែល​គណៈកម្មការ​ទី​៣ ឃាត់ខ្លួន​នោះ​ឈ្មោះ YAO ZEYE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ដែលជា​ជន​ទី​២ ជាប់​ពាក់​ពន្ធ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ជា​ប្រភេទ​គ្រាប់​ប្រមាណ​ជាង​៩៨​គីឡូក្រាម​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​៨ សីហា គណៈកម្មការ​ទី​៣ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង ថ្នាំញៀន​ទម្ងន់​ជាង​៩៨​គីឡូក្រាម ដែល​ជន​ទី​១​ផ្ញើ​មកពី​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​ប្រៃសណីយ៍​កម្ពុជា​។ បន្ទាប់មក​គណៈកម្មកា​រ​ទី​៣ បានប្រគល់​ការងារ​នេះ ទៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បន្ត​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឡើង​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​រួច​បន្ត​តាម​ចាប់​បុរស​ជន​ជាតិចិន​ម្នាក់ទៀត ដែលជា​ជនសង្ស័យ​ទី​២​ក្នុងករណី​ខាងលើនេះ​៕ ល​