សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២​រូប ! តុលាការ​ប្រកាស​សាល​ក្រម​ចាត់​របៀប​

223
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​ ៖ ​ព្រឹក​ថ្ងៃទី​៣ ខែតុលា នេះ លោក អ៊ឹម វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ សម្រេច​ប្រកាស​សាលក្រម​ចាត់​របៀប​លើ​សំណុំរឿង អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប ដោយ​បង្វិល​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី ។

​តុលាការ​បាន​ចោទប្រកាន់​លោក យាង សុធា​រិន្ទ និង លោក អ៊ួ​ន ឈិន ចំនួន​២​បទ​ចោទ គឺ​ទី​១ បទ “​ផ្ដល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែលនាំឱ្យ​អន្តរាយ​ការការពារ​ជាតិ​” និង​ទី​២ បទ “​ផលិត​វីដេអូ​អាសអាភាស​” បន្ទាប់ពី​បាន​ឃាត់ខ្លួន​ពួកគាត់ កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​។​

​តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​៩​ខែ ទើប​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រៀងរាល់ខែ និង​ហាម​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ជាដើម ៕B/