សំណូមពរ​ដល់​អាជ្ញាធរខេត្ត​និង​ជំនាញ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ច្រាំងទន្លេ​កុំ​ឲ្យ​បាក់​បន្តទៀត​

482

(​កណ្តាល​)៖​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែលមាន​ផ្ទះ​នៅជាប់​មាត់ច្រាំង​ទន្លេ ស្ថិតក្នុង​ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល បានធ្វើការ​សំណូមពរ​យ៉ាងទទូច​ដ​ល់​លោក​អភិបាល​ខេត្តកណ្តាល​ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់​ពាក់ព័ន្ធ​មេត្តាជួយ​អន្តរាគមន៍​ទប់ស្កាត់​ធ្វើយ៉ាងណា​កុំឱ្យ​ច្រាំងទន្លេ​មេគង្គ​លើ​បាក់​បន្តទៅទៀត​។​

ការស្នើសុំ​នេះ​បន្ទាប់ពី​មាន​គ្រោះ​បាក់​ច្រាំងទន្លេ​មេគង្គ​លើ​ស្ថិតក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជា​បន្តបន្ទាប់ រយៈពេល​យូ​ឆ្នាំ​មកហើយ ហើយ​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ជាច្រើន​គ្រួសារ​ត្រូវបាន​បង្ខំចិត្ត​រុះរើ​ជំលៀសចេញ​ហើយ​គ្រោះ​បាក់​ច្រាំង​នេះ​បាន​បង្ក​រាល​ដល់​ដល់​ដីស្រែ​ដី​លំនៅស្ថាន​រាប់រយ​ពាន់​ម៉ែត្រ​។

​រហូតដល់​បាក់​ដាច់​ផ្លូវ​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ​ជា​បន្តបន្ទាប់ ហើយ​កាលពី​ពាក់កណ្តាល​ខែធ្នូ កន្លងមកនេះ គ្រោះ​បាក់​ច្រាំងទន្លេ បាន​វាយប្រហារ​លេប​ត្របាក់​ដី​របង​ថ្ម និង​ផ្លូវ​របស់​ពលរ​ដ្ធ​នៅក្នុង​ភូមិ​ព្រែក​យាយ​ហ៊ិ​ន និង​ភូមិ​ព្រែក​តា​សោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល រាប់រយ​ម៉ែត្រ​បន្តទៀត ។

​ប្រជាពលរដ្ឋ​នៅ​តំបា​ន់​នោះបាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា ពីមុន​ដីចំការ និង​ដី​លំនៅឋាន​របស់​ពូ​គាត់​ម្នាក់ៗ​គឺមាន​ប្រ​វ​”e​ង​ចាប់ពី​៦០​ម៉ែត្រ ទៅ​ជាង​១០០​ម៉ែត្រ​ឯណោះ​។​ប៉ុន្តែ​រយៈពេល​ប្រហែល​៣​ទៅ​៤​ឆ្នាំ​កន្លងមកនេះ គ្រោះ​បាក់​ច្រាំងទន្លេ​បាន​វាយប្រហារ​បណ្តាលឱ្យ​បាក់​ដី។

​ផ្ទះសម្បែង​ប្រជាពលរដ្ឋ នៅ​ចំណុច​ភូមិ​ព្រែក​យាយ​ហ៊ិ​ន ប្រហែលជា​២០​គ្រួសារ ដែល​ត្រូវ​រុះរើ​ជា​បន្តបន្ទាប់​ដែរ ដោយ​ខ្លះ​គេ​មាន​ដី​កន្លែង​ផ្សេង​សម្រាប់​ទៅ​ស្នាក់នៅ​បន្ត ។ រីឯ​ពលរ​ដ្ធ​រងគ្រោះ​បាក់​ច្រាំង​ប្រហែល​១០​គ្រួសារ​ទៀត ដែល​គ្មាន​ដី​ស្នាក់នៅ ត្រូវ​ក្រុមហ៊ុន​ចិន​ចែក​ដី​ឲ្យ​នៅ​ខាងក្រោយ​ម្នាក់​១០​ម៉ែត្រ ។

​ពលរ​ដ្ធ​បាន​បន្តថា​ដី​ដែល​បាក់​ថ្មីៗ​នៅ​ចំណុច​ភូមិ​ព្រែក​យាយ​ហ៊ិ​ន​នេះ​គឺមាន​ទំហំ​ប្រហែល​១០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ​ថែមទាំង​បាន​បាក់​កាត់ផ្តាច់​ផ្លូវលំ​ទទឹង​៦.៧​ម៉ែត្រ នៅក្នុង​ភូមិ​ទៀតផង ។ ដោយឡែក​ថ្មីៗ​នេះ នៅក្នុង​ភូម​ព្រែក​តា​សោម ក៏​បញ្ហា​បាន​បាក់​ស្រុតដី រហូត​បាក់​របង​ថ្មី​ដែល​ម្ចាស់​គេ​នៅ​ភ្នំពេញ​មិន​ស្គាល់ឈ្មោះ ប្រហែល​២០​ម៉ែត្រ គុណ​ប្រហែល​១០០​ម៉ែត្រ ផងដែរ ។

បញ្ហា​នេះ ពលរ​ដ្ធ​ខ្លះ​ដែល​រស់នៅ​ក្បែរ​តំបន់​គ្រោះ​បាក់​ច្រាំងទន្លេ​នោះ បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​មេត្តាជួយ​រក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​បន្តទៀត ព្រោះ​ពួក​គ្មាន​ដី​កន្លែង​ផ្សេង​ទៅ​ស្នាក់នៅ​ក្រៅពី​ដី​មួយ​ដុំ​នេះ​ទេ ! ហេតុដូច្នេះ ទើប​ស៊ូទ្រាំ​រស់នៅ​ទាំង​ប្រឈម​នឹង​គ្រោះថ្នាក់​បែបនេះ ទោះបី​មាន​ស្នាម​ប្រេះ​មកដល់​ជើង​សរសរ​ក៏ដោយ​នោះ ។

ពលរ​ដ្ធ​បញ្ជាក់ថា ចាប់តាំងពី​បាក់​ច្រាំង ពួកគាត់​ឃើញ​អាជ្ញាធរ​ចុះមក​ពិនិត្យមើល​ញឹក​ញ៉ាប់​ដែរ ប៉ុន្តែ​មិនឮ​និយាយ​អ្វី​សោះ គ្រាន់តែ​មក​មើល​ហើយក៏​ត្រឡប់​ទៅវិញ ។ ពលរដ្ឋ​ខ្លះ​ដាក់​ការសង្ស័យថា ការបាក់​ច្រាំងទន្លេ​មេគង្គ​លើ​នេះ គឺ​បណ្តាលមកពី​សកម្មភាព​ទូក​សា​ឡង់​បូម​ខ្សាច់​នៅ​ចំណុច​នេះ​ច្រើន​ព្រោះ​ចាប់តាំងពី​មាន​សកម្មភាព​បូម​ខ្សាច់​មក​ច្រាំងទន្លេ​ចាប់ផ្តើម​បាក់​ជា​បន្តបន្ទាប់ ។

​គួរ​បញ្ជាក់ថា នៅ​ចំណុច​ខាងលើនេះ​មាន​ទូក​សា​ឡង់​បូម​ខ្សាច់​ច្រើនណាស់​ពាស់ពេញ​ផ្ទៃ​ទន្លេ​តែម្តង ថែមទាំង​បាន​ខួង​ចុះ​ថ្នល់ជាតិ​លេខ​៥​ជាច្រើន​កន្លែង ដើម្បី​ដាក់​សូក​ទុយោ​បូម​ខ្សាច់​លុប​ដី​ក្រុមហ៊ុន​និង​ដី​បឹង​ផង ។ ពាក់​ព​ន្ធ័​បញ្ហា​ខាងលើនេះ លោក​តុង ស៊ីវ​មី អភិបាលស្រុក​មុខកំពូល​បាន​ប្រាប់​អ្នកព័ត៌មាន​យើង​ឱ្យដឹងថា ការបាក់​ស្រុត​ច្រាំងទន្លេ​ចំណុច​ខាងលើនេះ មិនមាន​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​ទេ។

គ្រាន់តែ​បាក់​ដី​និង​ដាច់​ផ្លូវ​ប៉ុណ្ណោះ ហើយ​ការបាក់​នេះ ក៏​មិន​បណ្តាលមកពី​ទូក​សា​ឡង់​បូម​ខ្សាច់​ដែរ ព្រោះ​ទូក​បូម​ខ្សាច់​គេ​បូម​រំលាយ​ក្បាលកោះ​កុំ​ឲ្យ​ទឹក​ហូរ​បុក​មក​បាក់​ចំណុច​នេះ​ទៀត ៕S/​ដោយ​៖​សុផាន់

សំណូមពរ​ដល់​អាជ្ញាធរខេត្ត​និង​ជំនាញ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ច្រាំងទន្លេ​កុំ​ឲ្យ​បាក់​បន្តទៀត​