សំណើ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​លោក កឹម សុខា​ត្រូវ​ប​ដិ​ស​សេធ​

284

(​ភ្នំពេញ​)៖​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​ពុំ​អនុញ្ញាតឱ្យ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលជួប​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៃ​ខេត្ត​ត្បូងឃ្មុំ ទេ ។​

​តាមរយៈ​លិខិត​ជម្រាបជូន​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា លោក គី ឫទ្ធី ថ្លែងថា ដោយសារ​សំណុំរឿង​ស្ថិតក្នុង​ចំណាត់ការ​ស៊ើបសួរ​និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហើយ​ចៅក្រម​ពុំទាន់​បាន​សាកសួរ​ជន​ត្រូវ​ចោទ​នៅឡើយ ហេតុនេះ​ការជួប​ឬ​សួរសុខទុក្ខ អាច​អនុញ្ញាតឱ្យ​បានតែ​មេធាវី​និង​ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ​ដែល​មិន​ទាក់ទិន​នៅក្នុង​សំណុំរឿង​តែប៉ុណ្ណោះ ។​

​ចៅក្រម​ស៊ើបសួរ អះអាងថា សម្រាប់​អ្នកដទៃ​ផ្សេងទៀត ការសួរសុខទុក្ខ អាច​អនុញ្ញាត​បាន​ក្រោយពី​បាន​បំពេញ​កិច្ច​ចាំបាច់​មួយចំនួន​សិន ៕​ដោយ​៖​ឆាយា​នាថ​/sn​