សំណើ​របស់​ក្លិប​អា​សេណ​ល មិនទាន់​ឆ្លើយតប​នឹង​ការទាមទារ​របស់​ក្លិប​គ្រី​ស្តា​ល់ ផា​លេស សម្រាប់​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា​

237
ចែករម្លែក

ក្លិប​អា​សេណ​ល នៅតែ​មិនទាន់​ឆ្លើយតប​តាម​តម្លៃ​របស់​ក្លិប​គ្រី​ស្តា​ល់ ផា​លេស ដែល បានកំណត់​លើ​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)​នេះ​បើតាម​ការអះអាង របស់លោក រ៉​យ ហាច​សិន (Roy Hodgson) ។

​គេ​ជឿថា ក្លិប​កាំភ្លើង​ធំ​បាន​ដាក់សំណើ​៤០​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ ទោះបីជា​យ៉ាងណា ផា​លេស​បានទាមទារ​៨០​លាន​ផោន​។

​លោក ហាច​សិន បាន​និយាយថា “​ខ្ញុំ​មិន​ជឿថា ក្លិប អា​សេណ​ល ពិតជា​បានដាក់​សំណើ ណាមួយ​ប្រហាក់ប្រហែល​នឹង​តម្លៃ​យើង​ចង់បាន​នោះទេ​។ ខ្ញុំ​ជឿថា កីឡាករ​ដឹងថា ប្រសិនបើ​មាន​ក្លិប​ណាមួយ​ផ្ទេរ​ខ្លួន​ចេញ លុះត្រាតែ​ក្លឹប​នោះ​ហ៊ាន​ចំណាយ​តាម​តម្លៃ ទីផ្សារ​”​។

​ចំណែក​ក្លិប សែ​ល​ទីក​(Celtic) ក៏បាន​ផ្ញើ​សារ​តប​ទៅ​ក្លិប​អា​សេណ​ល ផងដែរ​កាលពី​ថ្ងៃ អង្គារ​ដោយ​អះអាងថា ក្លិប អា​សេណ​ល​មិនទាន់បាន​ឆ្លើយតប​នឹង​តម្លៃ​របស់​កីឡាករ គា​រ៉ា​ន ធានី (Kieran Tierney) នៅឡើយ​ទេ​។

​ក្លិប អា​សេណ​ល មាន​គោលដៅ​មួយចំនួនទៀត​ដែល​ត្រូវ​ផ្ទេរ​ផងដែរ​រួមទាំង​កីឡាករ នី​កូ​ឡាស ប៉េ​ប៉េ​។ លោក ហាច​សិន សារភាពថា ក្លឹប Palace មាន​បញ្ហា​ច្រើន​នៅ​តំបន់ ខ្សែការពារ បន្ទាប់ពី​ក្រុម​របស់លោក​ចាញ់​ក្រុម Barnet ៦-២ កាលពី​ថ្ងៃ​អង្គារ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ