សំណេរ​ចុង​សប្តាហ៍​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​រំលឹក​ពី​អ្វីដែលកម្ពុជាបានជួប​និង​សន្តិភាព​

1458
ចែករម្លែក
  • 94
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក។​សម្តេច​តេ​ជោ​បាន​សរសេរ​រ៉ាយរ៉ាប់​រំលឹក​អំពី​វិស័យ​អប់រំ​នៅ​កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩​និង​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​ផ្តល់ឱកាស​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​នាបច្ចុប្បន្ន​។​

.​រូបថត​ស​ខ្មៅ ដែល​បង្ហាញ​ពី​អតីតកាល​របស់​កម្ពុជា​(​រួប​ថត​ផេ​ក​សម្តេច​តេ​ជោ​)

​សំណេរ​បានបញ្ជាក់​កូន​ក្មួយ​យុវជន​ជំនាន់​ក្រោយ​ពិតជា​មានសំណាង​ខ្លាំងណាស់​ដែល​បានកើត​ចំពេល​កម្ពុ​ជាមាន​សន្តិភាព​។ ពេល​កូនក្មួយ​ធំ​ដឹងក្តី​ហើយ​មិន​បានឃើញ​ពី​អ្វីដែល​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​ពីមុន​ដូចជា​សង្គ្រាម​និង​របប​កាប់ សម្លាប់​ប្រល័យពូជសាសន៍ គឺ​កូនក្មួយ​មួយចំនួន​មិន​ជឿ​ឡើយ​។

​កម្ពុជា​ទម្រាំ​បាន​ដូច​សព្វថ្ងៃ​គឺ​យើង​បាន​ខិតខំ​ខ្លាំងណាស់​ក្នុងនោះ​ក៏មាន​ចំណែក​នៃ​ការចូលរួម​របស់​ជីតា​និង​ជីដូន​របស់​ក្មួយៗ​ផងដែរ​។​

​ពិតណាស់​ក្មួយៗ​ប្រទេស​យើង​កាលពី​ជាង​៤០​ឆ្នាំមុន​គឺ​លំបាក​វេទនា​ខ្លាំង​បំផុត​ជីដូន​ជីតា​ក្មួយៗ​គឺជា​សាក្សី​រស់​ស្រាប់​។ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ពលរដ្ឋ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ជាង​សត្វ​ធាតុ​ទៅទៀត​។ គ្មាន​ផ្ទះ​រស់នៅ​គ្មាន អាហារ​ញាំ​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន​គ្មាន​វត្ត​អារាម គ្មាន​ផ្សារ គ្មាន​អគារ​ទំនើប​ហើយ​ពលរដ្ឋ គឺ​គ្មាន​សិទ្ឋិ សេរីភាព​អ្វី​ទាំងអស់​។​

​សម្តេច​តេ​ជោ​បន្តថា​មាន​ពលរដ្ឋ​ជាង​៣​លាន​នាក់​ត្រូវបាន​ស្លាប់​តែ​ក្នុង​រវាង​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​។​ពេលដែល​ពូ​បាន​ដឹកនាំ​កងកម្លាំង​វាយ​រំដោះប្រទេស​ពេល​ចូលដល់​ទីក្រុង​ភ្នំពេញ​នា​ឆ្នាំ​១៩៧៩​ពេលនោះ​ទីក្រុង​ភ្នំពេញ​យើង​មាន​មនុស្ស​តែ​៧០​នាក់​ប៉ុណ្ណោះ ហើយ​ទីក្រុង​ទាំងមូល​ត្រូវបាន​បោះបង់ចោល​គ្មាន​មនុស្ស​រស់នៅ​ក្លាយជា​ចម្ការចេក​ដែល​គួរ​ឲ្យ​អាណោច អធម្ម​បំផុត​។ យើង​មិន​ចង់​ឲ្យ​ស្រមោល​អតីតកាល​វិលត្រឡប់​មកវិញ​ឡើយ​។​

​ពូ​បានរួម​រស់នៅ​ជាមួយ​បងប្អូន​ជនរួមជាតិ​គ្រប់​រស់ជាតិ​លំបាក​ស្រណុក​ហើយ​ពូ​នៅតែ​បន្ត​នៅ​ជាមួយ​បងប្អូន​កូនក្មួយ គ្រប់​កាលៈទេសៈ​ដើម្បី​ថែរក្សា​ការពារ​សន្តិភាព​អោយនៅ​គង់វង្ស​យូរអង្វែង​។ ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​សូម​ជនរួមជាតិ​និង​ក្មួយៗ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​នោះ​ប្រទេសជាតិ​យើង​កាន់​តែមាន​ស្ថេរភាព វិបុលភាព និង​សុខដ​មរ​មនា​ទៅមុខទៀត​ជាក់​ជាមិនខាន​។​

​ជូនពរ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​បាន​សប្បាយរីករាយ​ក្នុង​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​គ្រប់ៗ​គ្នា​៕មន

សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ក្មួយៗ​ជា​សិស្ស​នាពេល​បច្ចុប្បន្ន​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​)​