សំណេះសំណាល​និង​ផ្តល់​ឱវាទ​ដល់សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ យល់​ពី​វិស័យ​ទេ​ចរណ៍​កម្ពុជា​

99
ចែករម្លែក
សំណេះសំណាល​និង​ផ្តល់​ឱវាទ​ដល់សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា(រូបថតៈមូលសម្បត្តិ)

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​៖​ លោក​ទិ​ត ចន្ថា ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដែល​ធ្លាប់​ធ្វើជា​សមាគម​នាវា​យុ​វជន​អាស៊ីអាគ្នេយ៍​កម្ពុជា​កាលពី​ទស្ស​វត្សន៍​៩០ ​កាលពី​ថ្ងៃទី​២​ខែកញ្ញា​ បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​នាវា​យុវជន​កម្ពុជា​ប្រមាណ​៣០​នាក់​ ដែល​នឹង​ត្រៀម​ចេញទៅ​ប្រទេស​ជប៉ុន​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍​យើង​ឆាប់ៗ​ខាងមុខនេះ​។​

លោក​រដ្ឋលេខាធិការ​បា​ន​បញ្ចេញ​ទស្សនៈ​និង​យក​បទពិសោធន៍​កន្លង​មក​ផ្តល់​ចំណេះដឹង​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយៗ​នេះ​ឲ្យឈ្វេងយល់​ក្នុងការ​ចូលប្រឡូក​ជាមួយ​យុវជន​នៃ​ប្រទេស​ក្នុង​តំបន់​។​ពិសេស​ប្រទេស​ជឿនលឿន​ដូច​ប្រទេស​ជប៉ុន​ជាដើម​។​ពេល​យើង​ជួប​ប្រាស្រ័យ​ជាមួយ​គេ​។​ទី​១-​យើង​ត្រូវ​បង្ហាញ​ពី​មោទនភាព​របស់​យើង​ជា​ខ្មែរ ​ចេះ​ពី​របៀប​ការងារ​និង​វិន័យ​ថ្លៃថ្នូរ​។​២-​យើង​ត្រូវ​ចេះ​ឈ្វេងយល់​ស្រាវជ្រាវ​លើ​គ្រប់​វិស័យ​។​៣-​ចេះ​បង្កើន​ទស្សនវិស័យ​យល់ដឹង​ពី​វិស័យ​ទេសចរណ៍​កម្ពុជា ធ្វើជា​ទូត​សុ​ច្ឆន្ទៈនាំ​សក្តានុពល​ទេសចរណ៍​យកទៅ​ផ្សព្វផ្សាយ​ឲ្យយុវជន​ជាច្រើន​នៃ​ប្រទេស​ក្នុង​តំបន់​បាន​ជ្រាប​ឫ​ក៏​អាច​អូសទាញ​ពួកគេ​ឲ្យមក​ទស្សនា​កម្ពុជា ជួយ​ពង្រីក​គោលដៅ​ទេសចរណ៍​និង​ប្រាប់​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឲ្យ​យុវជន​ដទៃ​បាន​ស្គាល់​។​៤-​ត្រូវធ្វើ​ទំនាក់ទំនង​ជាមួយ​ជាតិ​សាសន៍​ដទៃ​ក្នុង​អាស៊ាន​ឲ្យបាន​ច្រើន កុំ​លាក់ខ្លួន​ពួន​អាត្មា​គេច​ពី​គេ​។​៥-​ត្រូវ​ឈ្វេងយល់​ពី​ភូមិសាស្ត្រ​នយោបាយ​ឲ្យច្បាស់លាស់​និង​ទាន់​សភាព​ការណ៍​។​​ក្លាហាន​ចូលរួម​ក្នុង​វេទិកា​នានា​។​

លោក​ប្រាប់​ដល់​យុវជន​យើង​ថា​ ធ្វើ​យ៉ាងម៉េច​កុំ​ឈ្លោះប្រកែក​គ្នា​និង​កុំ​រករឿង​ជាមួយ​ជាតិ​សាសន៍​ដ​ទៃ​។​កុំ​លូកលាន់​ក្នុង​រឿង​នយោបាយ​ប្រទេស​គេ​។​ត្រូវ​ចេះ​តម្កល់​ទស្សនៈ​ជាតិ​ជាធំ​។​

នេះ​ជា​លើក​ទី​៤៦​ហើយ​ដែល​យុវជន​ខ្មែរ​យើង​បាន​ទៅ​ចូលរួម​ជា​មិត្តភាព​ជិះនាវា​រួមគ្នា​ទៅ​ប្រទេស​ជប៉ុន​និង​ទៅ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​មួយចំនួនទៀត​។​កម្មវិធី​សមាគម​នាវា​យុវជន​អាស៊ី​អា​គ្នេយ៍​នេះ​បាន​ផ្តួ​ច​ផ្តើមឡើង​ដោយ​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​១៩៧៤មកម្ល៉េះ​។​តែ​កម្ពុជា​យើង​បាន​ចូល​ជា​សមាគម​នេះ​នៅ​ឆ្នាំ​២០០០​។​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​វប្បធម៌​ ​ឈ្វេងយល់​ចំណេះដឹង​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​នីមួយៗ​៕Ha

#