សំណេះសំណាល និង​ជូន​គ្រឿងឧបភោគ​បរិភោគ​រួមទាំង​សម្ភារ​ដល់​ប្រជាពលរដ្ឋ​២.៤២៩​គ្រួសារ ក្នុង​២​សង្កាត់​ខណ្ឌ​ឬ​ស្សី​កែវ

524

(​ភ្នំពេញ​)៖ ពិធី​សំណេះសំណាល និង​សួរ​សុខ​ទុក​ពាំនាំ​ដោយ​គ្រឿងឧបភោគ បរិភោគ សម្ភារ និង​ថវិកា​មួយចំនួន ចែកជូន​ប្រជាពលរដ្ឋ ជា​សាសនិក​ខ្មែរឥស្លាម​ប្រមាណ​ជា​២.៤២៩​គ្រួសារ ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​​ជាតិ​លេខ​៥​ក្នុង​ព្រះវិហារ​ឥស្លាម​ធំ គីឡូម៉ែត្រ​លេខ​៩ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុ​ទ្ទ​ការ​ល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តំណាង​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​ដំណើរ​ពី​លោក ឧកញ៉ា សុះ ការី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​មុ​ស្លី​ម​កម្ពុជា លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ជាច្រើន បាន​ចុះ​សួរ​សុខ​ទុក សំណេះសំណាល និង​នាំ​គ្រឿងឧបភោគ បរិភោគ សម្ភារ និង​ថវិកា​មួយចំនួន​ដើម្បី​ចែកជូន​ផងដែរ​។​

​ក្នុង​សកម្ម​ភាពចុះ​សួរ​សុខ​ទុក និង​សំណេះសំណាល ជាមួយ​សាសនិក​ខ្មែរឥស្លាម​ខាងលើ​នេះដែរ នាយ​ឧ​ត្ត​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​ថ្លែងថា ជាការ​ពិតណាស់ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា​ជា​សាសនិក​ខ្មែរឥស្លាម ឫ​ជា​ពលរដ្ឋ​កម្ពុជា​ឡើយ​ដែល​បានសម្រេច​​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ហាក់បីដូចជា​បាន​រំឭក និង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​សងគុណ និង​ដឹងគុណ​ដែល​បាន​​ស្ថិតក្រោម​ដំបូល​នៃ​ថ្ងៃ​៧​មករា ក្រោយ​របប​៣​ឆ្នាំ ៨​ខែ​និង​២០​ថ្ងៃ «​ពោលគឺ​រួមគ្នា​រស់​តាំងពី​បាទ​ដៃទទេ​»​ជា​រហូតមកទល់​បច្ចុប្បន្ន​​នេះ អ្វីៗ​ក៍​យើង​មាន យើង​មាន​គ្រប់បែបយ៉ាង នេះ​ក៏​ព្រោះតែ​មានការ​ដឹកនាំ​ដ៍​ត្រឹមត្រូវ និង​ឈ្លាសវៃ ប្រកបដោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​ថ្លែង​ទៀតថា​ក្នុង​ដំណើរ​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​២.៤២៩​គ្រួសារ​នាពេលនេះ គឺ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ពាំ​នាំនូវ​វប្បធម៌​ចែករំលែក​មក​ផ្ដល់​​ជូន​ផងដែរ ដោយ​ក្នុង​១​គ្រួសារៗ ទទួលបាន​ការឧបត្ថម្ភ​ជា​អង្ករ​៣០​គីឡូក្រាម ត្រីខ​១​យួរ ក្រ​ម៉ា​១ សា​រ៉ុង​១ និង​ថវិកា​២​ម៉ឺន​រៀល​ស្មើៗ​គ្នា​។​សាលាសង្កាត់​ច្រាំង​ចំរេះ​ទី​១ និង​សាលាសង្កាត់​ច្រាំង​ចំរេះ​ទី​២ ទទួលបាន​ការឧបត្ថម្ភ ក្នុង​មួយ​សង្កាត់​៤០​ម៉ឺន​រៀល​ស្មើគ្នា សាលាខណ្ឌ​ឫស្សី​​កែវ​ទទួលបាន​ការឧបត្ថម្ភ​១​លាន​រៀល ព្រះ​វិ​ហ៊ា​រ​ឥស្លាម​ចំនួន​៣​ខ្នង ដោយ​ក្នុង​១​ខ្នង​ទទួលបាន​ការឧបត្ថម្ភ​ជា​ថវិកា​១​លាន​រៀល​ស្មើៗ​គ្នា និង​ឧបត្ថម្ភ​ជា​ថវិកា​ជូន​កងកម្លាំងប្រដាប់អាវុធ ដែល​យាមកាម​រក្សា​សន្តិសុខ​នៅ​ទីនោះ​ផងដែរ​៕​ដោយ​៖​សាវ​រក្ស​/sn

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​ចេញមក​ថ្លែងអំណរគុណ សំណេះសំណាល និង​ជូន គ្រឿងឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​២.៤២៩​គ្រួសារ ក្នុង​២​សង្កាត់​ខណ្ឌ​ឬ​ស្សី​កែវ​