សំពោចក្រអូប​និង​សត្វព្រៃ​ជាច្រើន​ក្បាល​ត្រូវបាន​លែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ​

486

(​មណ្ឌលគិរី​)៖ សត្វព្រៃ​ចំនួន​១៦​ក្បាល​រួមមាន​សំពោចក្រអូប​៥​ក្បាល​ផង ត្រូវបាន​មន្ត្រី​បរិស្ថាន អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ អង្គការ​​សម្ព័ន្ធមិត្ត​សត្វព្រៃ​និង​អាជ្ញាធរ​ដែនដី បាន​នាំយកទៅ​លែង​ឲ្យ​ចូលទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៧ ។​
​ ​
​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា មន្ត្រី​អង្គការ​ទាំងពីរ រួម​នឹង​មន្ត្រី​បរិស្ថាន បាន​នាំយក​សត្វព្រៃ​ចំនួន​១៦​ក្បាល យកទៅ​លែង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​រួមមានៈ សំពោចក្រអូប​៥​ក្បាល​, ស្វា​៤​ក្បាល​, ត្រកួត​១១​ក្បាល​, ពស់​៦​ក្បាល និង​​អណ្តើក​១​ក្បាល ។ ពិសេស សំពោចក្រអូប​ចំនួន​៥​ក្បាល ជា​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ ។​
​ ​
​មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹងថា សត្វព្រៃ​ទាំង​១៦​ក្បាល ត្រូវបាន​នាំយកទៅ​លែង​នាពេលនេះ គឺជា​សត្វព្រៃ​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​រឹប​យក​ពី​ឈ្មួញ បម្រុង​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស ។ លោក​បាន​បញ្ជាក់ថា វិធានការ​ទប់ស្កាត់​ការ​លួច​នាំចេញ​សត្វព្រៃ​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស ដែល​សមត្ថ​កិច្ចខិតខំ​កន្លងមក បាន​ជួយ​រួមចំណែក​ថែរក្សា​សត្វព្រៃ​នៅ​កម្ពុជា​មិន​ឲ្យ​បាត់បង់ នឹង​ផុត​ពូច​នោះឡើយ ៕​ដោយៈ​សម្បត្តិ​កញ្ញា​/sn

នាំយក​សត្វព្រៃ​លែង​ចូលក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា