សំរាម​នៅ​ក្រុង​ស្ទឹងត្រែង​ដោះស្រាយ​មិន​ចេញ​ទេ​ !

859
ចែករម្លែក

​ដោយ : សុខុម​/​ស្ទឹងត្រែង : ​សំរាម​គឺជា​បញ្ហា​ចោទ​នៅឡើយ​នៅ​ក្រុង​ស្ទឹងត្រែង​ បន្ទាប់ពី​ការគ្រប់គ្រង​មានការ​ឆក់ល្វែង ហើយ​អ្នក​បោះចោល​ទៀតសោត មិនបាន​គិតគូរ​ដល់​បរិស្ថាន​ជុំវិញ​ខ្លួនឯង​ឡើយ​។​

​ជាក់ស្តែង​សំរាម​ត្រូវគេ​មើលឃើញថា ​មានការ​បោះចោល​នៅតាម​ទីប្រជុំជន​ទល់មុខ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​។ ​មួយចំនួនទៀត បោះចោល​នៅតាម​ផ្លូវ​សាធារណៈ ជាយក្រុង​ផ្លូវ​ទៅ​ព្រលានយន្តហោះ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញ​ស្សី​ និង​ផ្លូវ​ក្បែរ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ជាដើម ។


​អ្នកធ្វើដំណើរ​ឆ្លងកាត់​បាន​រអ៊ូរទាំ​ថា ការ​បោះចោល​សំរាម នៅតាម​ផ្លូវ​បែបនេះ​វា​ជះខ្លិន​មិនល្អ​និង​ប៉ះពាល់​ដល់​បរិស្ថាន​។ អ្នក​បោះចោល​សំរាម​ទាំងនោះ គួរប្រើ​គំនិត​គិត​អំពី​បញ្ហា​អាក្រក់​ទាំងអស់នេះ​ចោល​ទៅ​ទើប​ល្អ ហើយ​ងាក​មក​ចូលរួម​សំអាត អនាម័យ​ទីក្រុង​ស្អាត​ទាំងអស់គ្នា​។​ ​រីឯ​ស្ថាប័ន​ពាក់ព័ន្ធ ក៏​គួរតែ​ប្រើ​វិធានការ​ក្តៅ ដើម្បី​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​យក​សំរាម​ទៅ​បោះចោល​កន្លែង​ហាមឃាត់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​លោក សាយ កុសល់​អភិបាលក្រុង​ស្ទឹងត្រែង​បាន​ប្រាប់​អ្នកកាសែត​ថា ​បញ្ហា​សំរាម​នេះ​ខាង​សាលាក្រុង​បានចេញ​សេចក្តីជូនដំណឹង​ណែនាំ​ដល់​ប្រ​ប្អូន​ប្រជាពលរដ្ឋ​ ឲ្យចូល​រួម​សំអាត​បរិស្ថាន​ច្រើនដង​រួចមកហើយ​ តែ​សំរាម​នៅតែ​កើតមាន​ជា​ដដែល​។​ ពេល​អាជ្ញាធរ​ចាប់ផ្តើម​រឹតបណ្តឹង​អនុវត្ត​ច្បាប់ ​បែរជា​ចោទ​មកលើ​អាជ្ញាធរ​ទៅវិញ​។​
​លោក កុសល់​ បាន​និយាយ​បន្តថា​រឿង​ទាំងអស់នេះ​ គឺ​ទាល់តែ​មានការ​ចូលរួម​ទាំងអស់គ្នា​ទើប​ទីក្រុង​បាន​ស្អាត​៕​B