ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈទឹកដីនៃភាគខាងលិចប្រទេសកម្ពុជាដែលពីអតីតកាលពោរពេញដោយចម្ការគ្រាប់មីន គ្រាប់មិនទទាន់ផ្ទុះបច្ចុចប្បន្នបានក្លាយជាចម្ការដំណាំដ៏មានសក្តានុពល។នេះកើតឡើងបន្ទាប់ពីប្រទេសទទួលបានសុខសន្តិភាពនិងការជួយរំដោះគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយអង្គភាពស៊ីម៉ាក។
សំណេរមួយក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់នៅព្រឹកថ្ងៃទី២ខែឧសភានេះ ជាមួយនឹងរូបភាពជាច្រើនសន្លឹកបានរៀបរាប់ថាទុរេននៃទឹកដីស្រុកសំឡូតខេត្តបាត់ដំបងមានរសជាតិឆ្ងាញ់ពិសេស។ កម្ពុជាជាទឹកដីសុវណ្ណភូមិ។រាជរដ្ឋាភិបាលបានផ្តល់ភារកិច្ចឱយអង្គភាពស៊ីម៉ាក់ក្រោមជំនួយ របស់ប្រជាជននិង រដ្ឋាភិបាលជប៉ុនត្រូវខិតខំរំដោះទឹកដីសំឡូតឱយអស់គ្រាប់មីននិងសំណល់ជាតិផ្ទុះ។
លោកបន្តថាសំឡូតជាតំបន់ប្រយុទ្ធយូរអង្វែងនិងភូមិសាស្ត្រអំណោយផលខាងសង្គ្រាមស៊ីវិលជាងគេដូចនេះមាន គ្រាប់មីននិងសំណល់ជាតិផ្ទុះច្រើនណាស់។ ការប្រយុទ្ធចុងក្រោយ ក្នុងឆ្នាំ១៩៩៧-៩៨ គ្រាប់មីនតោននិងកំណប់ ឃ្លាំងគ្រាប់ចលត័ក៏មានច្រើនណាស់ដែរ។មានគ្រាប់មីនតោនពីពីរគ្រាប់លើស១០គ្រាប់មួយរណ្តៅក៏មានដែរ។
លោកអគ្គនាយកបានបន្ថែមថាស៊ីម៉ាក់បានប្រែក្លាយសំឡូតទៅជាចម្ការដំណាំកសិកម្មមានសក្តានុពលសេដ្ឋកិច្ចរួមមាន ទុរេន ម្រេច កៅស៊ូ ស្វាយជាដើម។ ល។ ដោយគ្មានការភ័យខ្លាចដោយសារគ្រាប់មីននិងគ្រាប់សំណល់ជាតិផ្ទុះ។ ពិតជាក្តីសុខសុវតិ្ថភាពនៃប្រជាជនយើងក្នុងការប្រើប្រាស់ដីធ្លី៕មន